• 2020-09-14 11:28:41
  • ព័ត៌មាន

Mourinho ទទួល​បាន​កំណត់ត្រា​អាក្រក់​មួយ​ក្នុង​អាជីព ក្រោយ​ Spurs ចាញ់ Everton

  • 2020-09-14 11:28:41
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​ចាត់ការ​ជនជាតិ​ព័រទុយហ្គាល់​លោក Jose Mourinho បាន​ដឹកនាំ​ក្រុម​ចាញ់​ប្រកួត​ដំបូង​នៃ​រដូវ​កាល​ ជា​លើក​ទី១ ក្នុង​អាជីព​គ្រូ​បង្វឹក​ជាង ២០​ឆ្នាំ​របស់​ខ្លួន ខណៈ​ក្លឹប Tottenham Hotspur ​ចាញ់​ក្លឹប Everton ១-០។

នៅ​មុន​ប្រកួត​ក្នុង​ក្របខ័ណ្ឌ​ Premier League មួយ​នេះ លោក​មិន​ដែល​ចាញ់​ទេ​សម្រាប់​ប្រកួត​បើក​ឆាក​ប្រចាំ​រដូវ​កាល ដោយ​ក្នុង​រយៈពេល ១៨រដូវ​កាល​កន្លង​ទៅ លោក​ឈ្នះ ១១ដង និង​ស្មើ ៧ដង​សម្រាប់​ប្រកួត​សប្ដាហ៍​ទី១។

សម្រាប់​ Spurs វិញ នេះ​ជា​លើក​ទី១ ក្នុង​រយៈពេល ៥ឆ្នាំ ដែល​ក្លឹប​មួយ​នេះ​បាន​ចាញ់​នៅ​ប្រកួត​ទី១ បើក​ឆាក​ Premier League។

សូម​រំលឹក​ផង​ដែរ​ថា លោក Mourinho ត្រូវ​បាន​តែងតាំង​ជា​អ្នក​ចាត់ការ​ក្លឹប Tottenham Hotspur កាល​ពី​ខែ​វិច្ឆិកា ឆ្នាំ២០១៩ កន្លង​ទៅ ហើយ​លោក​បាន​ជួយ​ឲ្យ​ក្លឹប​មូលដ្ឋាន​រាជធានី​ឡុងដុង​មួយ​នេះ​ បញ្ចប់​រដូវ​កាល​ ដោយ​ចំណាត់ថ្នាក់​លេខ ៦ ជាមួយ​នឹង ៥៩ពិន្ទុ ក្រោម​ក្លឹប​ជើងឯក​ Liverpool ៤០ពិន្ទុ៕

ប្រភព៖ Goal ប្រែ​សម្រួល៖ ហ៊ីម រស្មី

មតិយោបល់