• 2020-09-11 12:00:12
  • ព័ត៌មាន

អីយ៉ា! នៅ​សុខ​ៗ Arteta ទទួល​បាន​តំណែង​ថ្មី​នៅ​ក្លឹប Arsenal

  • 2020-09-11 12:00:12
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្លឹប Arsenal នៅ​កាល​ពី​ម្សិលមិញ បាន​ដំឡើង​ឋានៈ​វីរបុរស​បាល់ទាត់​របស់​ខ្លួន​លោក Mikel Arteta ពី​ "គ្រូ​បង្គោល" ទៅ​ជា "អ្នក​ចាត់ការ​ក្រុម​ឈុត​ធំ (First-Team Manager)" នេះ​បើ​តាម​ការ​ទម្លាយ​របស់​Vinai Venkatesham នាយក​ប្រតិបត្តិ​របស់​ក្លឹប​ទៅ​កាន់​ទូរទស្សន៍ Arsenal។

លោក Venkatesham បាន​បរិយាយ​ថា លោក Arteta បាន​បំពេញ​លើស​ពី​គ្រូ​បង្គោល​ទៅ​ទៀត ចាប់​តាំង​ពី​ការ​តែងតាំង​នៅ​ខែ​ធ្នូ​មក។

លោក​បាន​រៀបរាប់​ថា​ តួនាទី​របស់​ Arteta ក្នុង​ឋានៈ​ថ្មី​នេះ​គឺ បង្វឹក​ក្រុម​ឈុត​ធំ​ ដែល​តួនាទី​នេះ​ជា​តួនាទី​ចម្បង។ ក្រៅ​ពី​នេះ បុរស​ជនជាតិ​អេស្ប៉ាញ​រូប​នេះ​នឹង​ធ្វើ​ការ​គ្រប់គ្រង​ ជាមួយ​ថ្នាក់ដឹកនាំ​ក្លឹប​ទៅ​លើ​ផ្នែក​ផ្សេង​ៗ​នៃ​ប្រតិបត្តិការ​បាល់ទាត់​ដូច​ជា ការ​នាំចូល​កីឡាករ​យុវជន​ជា​ដើម។

បន្ថែម​ពី​នេះ​ទៀត​លោក Arteta នឹង​មាន​សិទ្ធិ​វិភាគ​ក្នុង​ការ​ទិញ ឬ លក់​កីឡាករ ឬ បញ្ចេញ​កីឡាករ​ទៅ​ខ្ចី​ជើង​នៅ​ក្លឹប​ផ្សេង​ៗ​ទៀត។ អ្វី​ដែល​សំខាន់​ជាង​នេះ​ទៀត លោក​ក៏​មាន​ទំនួលខុសត្រូវ​ទាក់ទង​នឹង​រឿង​ហិរញ្ញវត្ថុ ដែល​មាន​ន័យ​ថា លោក​ក៏​មាន​សំឡេង​ក្នុង​ការ​សម្រេច​ចិត្ត​របស់​ក្លឹប​ទាក់ទង​នឹង​រឿង​លុយកាក់​ផង​ដែរ៕

ប្រភព៖ arsenal ប្រែ​សម្រួល៖ ហ៊ីម រស្មី

មតិយោបល់