• 2020-09-11 02:36:30
  • បាល់ទាត់

គ្រូ PSG ​ថា​យប់មិញ​សុំ​ត្រឹម​ស្មើ តែ​ស៊យ​អី​ធ្លាក់​ដល់​ចាញ់​ក្រុម​ទើប​ឡើង​ថ្មី ១-០

  • 2020-09-11 02:36:30
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ក្រុម PSG ​បាន​បរាជ័យ​បើក​ឆាក​លីគ​ក្រោម​ថ្វី​ជើង​ក្រុម​ចំណូល​ថ្មី​ទើប​ឡើង​មក Lens ​ក្នុង​លទ្ធផល ១-០ ​កាល​ពី​យប់មិញ​នេះ ​ក្នុង​ពាន​រង្វាន់​លីគ​កំពូល​បារាំង​។

​សម្រាប់​ការ​ប្រកួត​ខាង​លើ​នេះ​ដែរ ​ក្រុម PSG ​ដាក់​យុវជន​លេង​ច្រើន ដោយសារ​តែ​ជម្រើស​១១​នាក់​ដំបូង​សំខាន់​ៗ​ដល់​ទៅ​៦​នាក់ ​មិន​អាច​ចូល​លេង​បាន ដោយសារ​ឆ្លង​មេរោគ Covid-19 ​។ ​កីឡាករ​ទាំង​៦​នាក់​នោះ​រួម​មាន ​ Neymar, Kylian Mbappe, Angel Di Maria, Marquinhos, Mauro Icardi ​និង​ Keylor Navas។ ​ខណៈ​ដែល​ពួកគេ​ក៏​បាត់​ខ្សែ​ការពារ​រឹង​មាំ​ម្នាក់​ដែរ គឺ ​Thiago Silva ដែល​អស់​កុងត្រា​ទៅ Chelsea ​ហើយ​ក្រុម​ក៏​មិន​ទាន់​ទិញ​បាន​អ្នក​មក​ជំនួស​ទៀត។ ​

​លោក Thomas Tuchel ​មុន​ការ​ប្រកួត​ទល់​ក្រុម Lens ​រំពឹង​ថា​លទ្ធផល​យក​ត្រឹម​ស្មើ​គ្នា​ក៏​ល្អ​សម្រាប់​ក្រុម PSG ​ដែរ ​ប៉ុន្តែ​គួរ​ឱ្យ​សោកស្ដាយ ​បែរ​ជា​បរាជ័យ​ទៅ​វិញ ​ក្នុង​លទ្ធផល ១-០។ ​លោក​មើល​ឃើញ​ថា​ការ​ប្រកួត​នេះ ​ក្រុម PSG ​មិន​បាន​បង្កើត​ឱកាស​ច្រើន​នោះ​ទេ ព្រោះ​បាត់​បង់​កីឡាករ​សំខាន់​ច្រើន។ អ្នក​ចាត់ការ​រូប​នេះ សង្ឃឹម​ថា​កីឡាករ​ទាំង​៦​នាក់​ខាង​លើ​នឹង​ឆាប់​ជា​សះស្បើយ​ហើយ​ត្រលប់​មក​ជួយ​ក្រុម​បាន​វិញ៕

ប្រភព៖ Dailymail អត្ថបទ៖ ប្រុស យុទ្ធ

មតិយោបល់