• 2020-09-09 11:47:02
  • ព័ត៌មាន

ស្ងាត់ៗ Carrasco ចែក​ផ្លូវ​ដាច់ស្រេច​ជាមួយ​​ក្លឹប​ចិន មក​ចូល​រួម​ជាមួយ Atletico Madrid

  • 2020-09-09 11:47:02
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​ស្លាប​បែលហ្សិក​កីឡាករ Yannick Carrasco បាន​ចុះ​កុងត្រា​ជា​អចិន្ត្រៃយ៍​រយៈពេល ៤ឆ្នាំ​ជាមួយ​ក្លឹប Atletico Madrid ក្រោយ​ពី​លេង​ខ្ចី​ជើង​អស់​រយៈពេល​កន្លះ​រដូវ​កាល​។

ក្នុង​សេចក្ដីថ្លែងការណ៍​របស់​ក្លឹប​អេស្ប៉ាញ​មួយ​នេះ​បាន​ឲ្យ​ដឹង​ថា ខាង​ក្លឹប​ និង​ក្លឹប​ចិន​ Dalian Professional FC បាន​ព្រមព្រៀង​ក្នុង​ការ​ផ្ទេរ​ Carrasco។

ក្លឹប​ដែល​មាន​មូលដ្ឋាន​នៅ​រាជធានី​ម៉ាឌ្រីដ​បាន​បន្ត​ថា Carrasco ជា​កីឡាករ​គន្លឹះ​របស់​ក្លឹប ដោយ​ជួយ​ឲ្យ​ក្លឹប​ឈរ​នៅ​លេខ ៣ ហើយ​ធានា​បាន​នូវ​កៅអី​ UEFA Champions League។

គួរ​បញ្ជាក់​ផង​ដែរ​ថា កីឡាករ​បែលហ្សិក​រូប​នេះ​ធ្លាប់​លេង​នៅ Atletico រយៈពេល​ជាង ៣ឆ្នាំ មុន​នឹង​ផ្ទេរ​ទៅ​លេង​នៅ​ចិន ហើយ​ត្រលប់​មក​វិញ​នៅ​ខែ​មករា ឆ្នាំ២០២០ ក្នុង​លក្ខខណ្ឌ​ខ្ចី​ជើង មុន​នឹង​ចុះ​កុងត្រា​អចិន្ត្រៃយ៍​កាល​ពី​ម្សិលមិញ​នេះ៕

ប្រភព៖ Marca ប្រែ​សម្រួល៖ ហ៊ីម រស្មី

មតិយោបល់