• 2020-09-08 11:21:18
  • បាល់ទាត់

Kroosថា​ មក​ Real មិន​នឹក​ស្មាន​បាន​ឈ្នះ​ Champions League ៣ដង​ជាប់​គ្នាទេ

  • 2020-09-08 11:21:18
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​បម្រើ​ក្លឹប​ Real Madrid កីឡាករ​ Toni Kroos បាន​និយាយ​កាល​ពី​ពេល​ថ្មីៗ​នេះ​ថា​ បាន​មក​លេង​នៅ​ក្លឹប​នេះ​ជា​សំណាង​របស់​គេ​ហើយ​ ព្រោះ​ថា​មិន​នឹក​ស្មាន​បាន​ឈ្នះ​ពាន​ UEFA Champions League ៣ដង​ជាប់​ៗ​អញ្ចឹង​ទេ​។

Kroos បាន​និយាយ​ថា​៖" នៅ​ឆ្នាំ​២០១៤​ហ្នឹង​ ខ្ញុំ​រកទៅ​លេង​នៅ​ក្លឹប​ Bayern Munich តែអត់​បាន​ទៅ អញ្ចឹង​ពេល​ហ្នឹង​ក្លឹប​ Real Madrid ក៏​ហៅ​ខ្ញុំ​ទៅ​។ "

ខ្សែ​បម្រើ​រូប​នេះ​បាន​បន្ត​ថា​៖" ខ្ញុំ​សំណាង​ណាស់​ ដែល​បាន​មក​ក្លឹប​ហ្នឹង​ព្រោះ​នេះ​ជា​ក្លឹប​ជើងឯក​ ពេល​មក​លេង​ហ្នឹង​ធ្វើ​ឲ្យ​ខ្ញុំ​ដឹង​ពី​ខ្លួន​ឯង​ ហើយ​អ្វី​កាន់​តែ​ពិសេស​ទៀត​នោះ​គឺ​ថា​ ខ្ញុំ​មិន​នឹក​ស្មាន​បាន​ឈ្នះ​ពាន​ UEFA Champions League ៣ដង​ជាប់​ៗ​ជា​មួយ​ក្លឹប​អញ្ចឹង​ទេ​។ "​

គួរ​បញ្ជាក់​ផង​ដែរ​ថា​ Real បាន​ឈ្នះ​ពាន​ Champions League ៣​ដង​ជាប់​ៗ​គ្នា​គឺ​ ចាប់​រដូវ​កាល​ឆ្នាំ​២០១៥/១៦ រហូត​ដល់​រដូវ​កាល​ឆ្នាំ​២០១៨/១៩ ៕

ប្រភព៖ Marca ប្រែ​សម្រួល៖ ហ៊ីម រស្មី

មតិយោបល់