• 2020-09-04 08:20:39
  • ព័ត៌មាន

Modric៖ កីឡាករ​ផ្សេង​ទៀត​នឹង​រះ​បន្ត​ ប្រសិន​បើ Messi ចេញ​ពី​ Barca

  • 2020-09-04 08:20:39
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​បម្រើ​ក្រូអាត​កីឡាករ Luka Modric បាន​និយាយ​ប្រាប់​សារព័ត៌មាន​បារាំង AFP ថា កីឡាករ​ផ្សេង​ទៀត​នៅ​លីគ La Liga នឹង​បន្ត​ឡើង​ទម្រង់​លេង​ ទោះ​ជា​ខ្សែ​ប្រយុទ្ធ​អាហ្សង់ទីន​ Lionel Messi ចាកចេញ​ពី​ក្លឹប​ Barcelona ក៏​ដោយ។

Modric បាន​និយាយ​ថា៖ " រឿង​នេះ​ស្រដៀង​នឹង​រឿង​ចាកចេញ​របស់ Ronaldo ដែរ ប្រាកដ​ណាស់​វា​ជា​ការ​បាត់បង់​ដ៏​ធំ​មួយ។ ប្រសិន​បើ​ Messi ចេញ​ទៀត ប្រាកដ​ណាស់​ La Liga នឹង​បាត់បង់​តម្លៃ​ធំ​ហើយ " ។

កីឡាករ​រូប​នេះ​បាន​លើកឡើង​ថា៖ " យ៉ាងណាក៏ដោយ យើង​ត្រូវ​តែ​បន្ត​ទៅ​មុខ​ទៀត។ កីឡាករ​ផ្សេង​ៗ​ប្រាកដ​ជា​ឡើង​បន្ត​ទៀត​ហើយ " ។

ក្រៅ​ពី​នេះ Modric ក៏​សង្ឃឹម​ថា Real Madrid នឹង​បន្ត​យក​ឈ្នះ​ពាន​ជា​ច្រើន​ទៀត​នៅ​រដូវ​កាល​ក្រោយ៕

ប្រភព៖ Marca ប្រែ​សម្រួល៖ ហ៊ីម រស្មី

មតិយោបល់