• 2020-09-02 02:13:43
  • បាល់ទាត់

Arsenal ចាយ​២៦​លាន​អឺរ៉ូ​ទិញ​​ខ្សែ​ការពារ​កណ្ដាល​​ម្នាក់ បច្ចេកទេស​លេង​ញាក់​សាច់

  • 2020-09-02 02:13:43
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្លឹប​កាំភ្លើង​ធំ Arsenal បាន​បំពេញ​រួចរាល់​ចុះ​កុងត្រា​ទិញ​យក​ខ្សែ​ការពារ Gabriel Magalhaes សញ្ជាតិ​ប្រេស៊ីល​​ពី​ក្លឹប Lille ក្នុង​តម្លៃ​២៦​លាន​អឺរ៉ូ។

កីឡាករ​វ័យ​២២​ឆ្នាំ​ជំនាញ​​ជើង​ឆ្វេង​លេង​តំណែង​ការពារ​កណ្ដាល បាន​បង្ហាញ​ខ្លួន​៣៤​ប្រកួត​គិត​គ្រប់​កម្មវិធី​ឲ្យ Lille កាល​ពី​រដូវ​កាល​មុន ជួយ​ក្លឹប​បញ្ចប់​ក្នុង​ចំណាត់​ថ្នាក់​លេង​៤​ក្នុង​ Ligue 1។ ត្បិត​តែ​មិន​បង្ហាញ​​តួ​លេខ តែ​គេ​ដឹង​ថា Gabriel ស្ថិត​ក្នុង​កុងត្រា​រយៈពេល​វែង​ជាមួយ Arsenal។

Arsenal បាន​លើក​ឡើង​ថា ពួក​គេ​បាន​សិក្សា​ពី Gabriel មួយ​រយៈ​មក​ហើយ។ គេ​ជា​មុខ​សញ្ញា​ក្លឹប​ជា​ច្រើន​ចង់​បាន។ គេ​ជា​កីឡាករ​មាន​គុណភាព​ខ្ពស់ និង​អាច​ជួយ​ក្រុម​​ឲ្យ​កាន់​តែ​ខ្លាំង​នៅ​តំបន់​ការពារ។ ទស្សនា​បច្ចេកទេស​​លេង​ Gabriel៖

អត្ថបទ៖ ហេង សុធារិទ្ធិ

មតិយោបល់