• 2020-09-01 13:52:55
  • ព័ត៌មាន

អតីត​ខ្សែ​ប្រយុទ្ធ​ Man Utd ត្រូវ​បាន​ក្លឹប​ស្រុក​កំណើត​ដេញ​ចេញ ក្រោយ​ដឹកនាំ​បាន ១១ប្រកួត​

  • 2020-09-01 13:52:55
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក​ Diego Forlan ត្រូវ​បាន​ក្លឹប​ Penarol បណ្ដេញ​ចេញ​ពី​តំណែង​ជា​គ្រូ​បង្គោល​កាល​ពី​ថ្ងៃ​ទី​៣១ ខែ​សីហា​ ឆ្នាំ​២០២០​ម្សិលមិញ​នេះ​ បន្ទាប់​ពី​លោក​ទើប​តែ​ដឹក​នាំ​បាន​ ១១​ប្រកួត​។

គ្រូ​បង្គោល​ខាង​លើ​នេះ​ ទើប​តែ​ចូល​មក​ដឹក​នាំ​ក្លឹប​នេះ​កាល​ពី​ខែ​ធ្នូ​ ឆ្នាំ​២០១៩​កន្លង​ទៅ​ ដោយ​ដឹក​នាំ​ឈ្នះ​តែ​ ៤​ប្រកួត​ ក្នុង​ចំណោម​ ១១​ប្រកួត​ខាង​​លើ​ប៉ុណ្ណោះ​។

យ៉ាង​ណា​មិញ​ បន្ទាប់​ពី​មាន​ការ​បណ្ដេញ​ចេញ​នេះ​ លោក​ Forlan បាន​សរសេរ​សារ​ខ្លី​នៅ​ក្នុង​បណ្ដាញ​សង្គម​ Twitter របស់​ខ្លួន​ថា​ លោក​អរគុណ​យ៉ាង​ខ្លាំង​ទៅ​ដល់​ក្លឹប​ ដែល​ផ្ដល់​តួនាទី​នេះ​ឲ្យ​លោក​កន្លង​មក​ និង​អរគុណ​អ្នក​គាំទ្រ​ទាំង​អស់​ ដែល​មើល​ឃើញ​ពី​សមត្ថភាព​លោក​។

លោក​ក៏​បន្ថែម​ថា​ ​អាជីព​​បាល់ទាត់​តែ​អញ្ចឹង​ឯង​ លោក​មិន​មាន​អ្វី​ប្រកែក​នឹង​ការ​សម្រេច​ចិត្ត​មួយ​ហ្នឹង​ទេ​៕

ប្រភព៖ Dailymail ប្រែ​សម្រួល៖ ហ៊ីម រស្មី

មតិយោបល់