• 2020-09-01 11:27:17
  • ព័ត៌មាន

Mkhitaryan ចែក​ផ្លូវ​គ្នា​ដាច់ស្រេច​ជាមួយ​ Arsenal ហើយ!

  • 2020-09-01 11:27:17
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​បម្រើ​ជនជាតិ​អាមិននៀ​កីឡាករ Henrikh Mkhitaryan បាន​ប្រកាស​ចែកគ្នា​ផ្លូវគ្នា​ដាច់​ស្រេច​ជាមួយ​ក្លឹប Arsenal ហើយ​ចូល​លេង​នៅ​ក្លឹប​អ៊ីតាលី Roma ជា​អចិន្ត្រៃយ៍​។

គេហទំព័រ​ផ្លូវការ​ Arsenal បាន​ចុះ​ផ្សាយ​ថា ខាង​ក្លឹប និង​ Mkhitaryan បាន​ព្រមព្រៀង​ក្នុង​ការ​ផ្ដាច់​កុងត្រា ដែល​ធ្វើ​ឲ្យ​កីឡាករ​សញ្ជាតិ​អាមិននៀ​រូប​នេះ​បាន​ផ្លាស់​ទៅ​កាន់ Roma ជា​ផ្លូវការ​តែ​ម្ដង។

កីឡាករ​រូប​នេះ​បាន​ផ្លាស់​ទៅ​កាន់ Roma ក្នុង​លក្ខខ័ណ្ឌ​ខ្ចី​ជើង​កាល​ពី​ខែ​កញ្ញា ឆ្នាំ២០១៩​កន្លង​ទៅ ដោយ​ដំបូង​គ្រោង​លេង​នៅ​អ៊ីតាលី​តែ​មួយ​រដូវ​កាល​ទេ។ អំឡុង​ពេល​នៅ​ Roma កីឡាករ​រូប​នេះ​លេង​បាន ២៧ប្រកួត ហើយ​រក​បាន ៩គ្រាប់។

មុន​នឹង​លេង​នៅ Roma ខ្សែ​បម្រើ​រូប​នេះ​បាន​លេង​នៅ Arsenal រយៈពេល ៣ឆ្នាំ។ ក្នុង​សារ​លើ​បណ្ដាញ​ Instagram របស់​ខ្លួន Mkhitaryan បាន​អរគុណ​ក្លឹប​កាំភ្លើង​ធំ​រាជធានី​ឡុងដុង ហើយ​ជាពិសេស​អរគុណ​លោក Arsene Wenger ដែល​ជឿ​ទុក​ចិត្ត​លើ​សមត្ថភាព​ខ្លួន៕

អត្ថបទ៖ ហ៊ីម រស្មី

មតិយោបល់