• 2020-08-31 07:35:35
  • បាល់ទាត់

Conte ចង់​នាំ N'Golo Kante ទៅ​លេង​នៅ Inter Milan

  • 2020-08-31 07:35:35
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​ចាត់​ការ​របស់​ក្រុម Inter Milan លោក Antonio Conte ចង់​ធ្វើ​ការ​ជាមួយ​គ្នា​ម្ដង​ទៀត​ជាមួយ​ខ្សែ​បម្រើ N'Golo Kante។

អំឡុង​ពេល​​ដឹកនាំ​នៅ Chelseaលោក Conte បាន​ទិញ​យក​ Kante ពី​ក្លឹប​ជើងឯក Premier League គឺ Leicester City។ បើ​យោង​តាម​ប្រភព​សារព័ត៌មាន​ លោក Conte ចង់​ធ្វើ​ការ​ជាមួយ​កីឡាករ​វ័យ​២៩​ឆ្នាំ​ម្ដង​ទៀត ដោយ Inter គ្រោង​ខ្ចី​ជើង​សិន​ជាមួយ​លក្ខខណ្ឌ​ទិញ​ផ្ដាច់​​ក្នុង​តម្លៃ​៥០​លាន​អឺរ៉ូ។

Chelsea បច្ចុប្បន្ន​កំពុង​ស្វែង​រក​ប្រាក់​បន្ថែម​​ដើម្បី​ទិញ​ចូល​កីឡាករ​ថ្មី​២នាក់​តៀត បន្ទាប់​ពី​យក​បាន  Timo Werner, Ben Chilwell, Hakim Ziyech និង Thiago Silva។ ប្រសិន​បើ Kante មក​មែន គេ​នឹង​ក្លាយ​ជា​កីឡាករ​ Premier League ទី​៦​ដែល​មក​ចូលរួម​ជាមួយ​ក្រុម​លោក Conte។

កាល​ពី​រដូវ​កាល​មុន​អ្នក​ចាត់​ការ​សញ្ជាតិ​អ៊ីតាលី​បាន​នាំ Romelu Lukaku, Christian Eriksen, Ashley Young, Victor Moses និង Alexis Sanchez៕  

អត្ថបទ៖ ហេង សុធារិទ្ធិ

មតិយោបល់