• 2020-08-31 02:39:27
  • បាល់ទាត់

Lyon ​ខ្លាំង​មែន ​ឈ្នះ​ពាន Women Champions League ​៥​ឆ្នាំ​ជាប់​គ្នា​ហើយ​

  • 2020-08-31 02:39:27
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ក្រុម​បាល់ទាត់​នារី Lyon ​ពិត​ជា​ខ្លាំង​មែនទែន ​ដោយ​កាល​ពី​យប់មិញ​ពួកគេ​យក​ឈ្នះ​លើ​ក្រុម​នារី Wolfsburg ​ក្នុង​លទ្ធផល ​៣-១ ​លើក​ពាន Women Champions League ​ឆ្នាំ​នេះ​ហើយ។

​ក្រុម​នារី Lyon ​ហាក់​បី​ដូចជា​ខ្លាំង​ពេក​ហើយ​សម្រាប់​ក្រុម​នារី​ដទៃ​ទៀត​ក្នុង​ការ​ប្រកួត​ប្រជែង។ ជាក់​ស្ដែង​លេង​វគ្គ​ផ្ដាច់​ព្រ័ត្រ​ទល់​ក្រុម Wolfsburg ​របស់​អាល្លឺម៉ង់​៣​ដង​មក​ហើយ​នៅ​វគ្គ​ផ្ដាច់ព្រ័ត្រ​ក្នុង​ពាន​រង្វាន់ Women Champions League ​នេះ ហើយ​ពួកគេ​ឈ្នះ​បាន​ទាំង​៣​ដង​តែ​ម្ដង។ ​មួយ​វិញ​ទៀត ​ក្រុម​នារី Lyon ​នេះ ​បាន​គ្រង​ជើង​ឯក​ពាន​រង្វាន់​ខាង​លើ​បាន​៥​ឆ្នាំ​ជាប់​គ្នា​មក​ហើយ តាំង​ពី​ឆ្នាំ​២០១៦​មក។

​ការ​ឈ្នះ​ពាន​រង្វាន់​ជាប់​គ្នា​ដល់​ទៅ​៥​រដូវ​កាល​នេះ បាន​ធ្វើ​ឱ្យ​ក្រុម​នារី Lyon ​បង្កើត​ជា​កំណត់ត្រា​ក្រុម​អស្ចារ្យ​បំផុត​និង​ដំបូង​គេ​ហើយ​ក្នុង​ក្របខណ្ឌ​នេះ ដែល​អាច​ឈ្នះ​ពាន​ជាប់​គ្នា​បែប​នេះ​បាន៕

ប្រភព៖ Dailymail អត្ថបទ៖ វ៉ាន់ សក្ដិ

មតិយោបល់
អត្ថបទថ្មី