• 2020-08-31 01:48:37
  • បាល់ទាត់

កុំ​ឲ្យ​ចាញ់​គេ! United​ ជិត​ទិញ​បាន​ខ្សែ​បម្រើ​​ម្នាក់​ហើយ ក្រោយ​យល់​ព្រម​តម្លៃ​៤០​លាន​ផោន

  • 2020-08-31 01:48:37
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Manchester United កាន់​តែ​ខិតជិត​ទិញ​​បាន​ខ្សែ​បម្រើ​របស់ Ajax កីឡាករ Donny van de Beek បន្ទាប់​ពី​ក្លឹប​ទាំង​ពីរ​យល់​ព្រម​តម្លៃ​​ផ្ទេរ​៤០​លាន​ផោន។

អ្នក​ចាត់​ការ​របស់ United លោក Ole Gunnar Solskjaer បាន​​ការ​កោត​សរសើរ​ជា​ខ្លាំង​លើ​កីឡាករ​សញ្ជាតិ​ហុល្លង់​វ័យ​២៣​ឆ្នាំ និង​បាន​តាមដាន​មើល​គេ​អស់​ជា​ច្រើន​ថ្ងៃ​មក​ហើយ។ សម្រាប់​ពេល​នេះ​ Doony បាន​យល់​ព្រម​​លក្ខខណ្ឌ​ផ្ទាល់​ខ្លួន​ជាមួយ​បិសាច​ក្រហម ហើយ​នឹង​ត្រូវ​ពិនិត្យ​សុខភាព​​នៅ​ពេល​ខាង​មុខ​ឆាប់​ៗ​នេះ។

ការ​ផ្ទេរ​រំពឹង​នឹង​​​បញ្ចប់​នៅ​ប៉ុន្មាន​ថ្ងៃ​ខាង​មុខ។ បើ​តាម​គម្រោង Van de Beek គ្រោង​ចុះ​កុងត្រា​រយៈ​ពេល​៥​ឆ្នាំ​ ដែល​ធ្វើ​ឲ្យ​គេ​អាច​បង្ហាញ​ខ្លួន​ឲ្យ United​ ប្រកួត​បើក​ឆាក​រដូវ​កាល​២០២០-២១ ទល់​នឹង Crystal Palace នៅ​ថ្ងៃ​ទី​ ១៩ ខែ កញ្ញា។ Van de Beek ជា​សមាជិក​ជួយ Ajax ឡើង​ដល់​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់​ព្រ័ត្រ Champions League រដូវ​កាល​មុន៕

ប្រភព៖ BBC ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ

មតិយោបល់