• 2020-08-28 11:00:11
  • ព័ត៌មាន

ផ្លូវការ​! Thiago Silva ផ្លាស់​មក​កាន់​តោខៀវ​ Chelsea

  • 2020-08-28 11:00:11
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្នុង​ល្ងាច​ថ្ងៃ​សុក្រ​នេះ​ដែរ ខ្សែ​ការពារ​ប្រេស៊ីល​ Thiago Silva បាន​ផ្លាស់​មក​កាន់​ក្លឹប​អង់គ្លេស​ Chelsea ជា​ផ្លូវការ​ហើយ នេះ​បើ​តាម​ការ​ប្រកាស​តាម​រយៈ​បណ្ដាញ​សង្គម​របស់​ក្លឹប។

ខ្សែ​ការពារ​រូប​នេះ​បាន​ព្រមព្រៀង​ជាមួយ Chelsea ជាមួយ​នឹង​កុងត្រា​រយៈពេល ១ឆ្នាំ ភ្ជាប់​នឹង​ជម្រើស​ក្នុង​ការ​បន្ត​រយៈពេល ១២ខែ​បន្ត​ទៀត។

ក្នុង​កិច្ច​សម្ភាសន៍​ជាមួយ​គេហទំព័រ​ Chelsea ខ្សែ​ការពារ​វ័យ ៣៥ឆ្នាំ​រូប​នេះ​បាន​បង្ហាញ​ពី​ចំណាប់​អារម្មណ៍​សប្បាយ​ចិត្ត ដែល​បាន​លេង​ក្នុង​ក្រុម​របស់​លោក Frank Lampard។

Thiago Silva បាន​ចាកចេញ​ពី​ក្លឹប​យក្ស​បារាំង PSG បន្ទាប់​ពី​រួមរស់​អស់​រយៈពេល ៨ឆ្នាំ ហើយ​ក្នុង​អំឡុង​ ៨ឆ្នាំ​នោះ​ កីឡាករ​រូប​នេះ​លេង​បាន ៣១៥ប្រកួត និង​រក​បាន ១៧គ្រាប់៕

ប្រភព៖ chelseafc ប្រែ​សម្រួល៖ ហ៊ីម រស្មី

មតិយោបល់
អត្ថបទថ្មី