• 2020-08-25 07:48:32
  • បាល់ទាត់

មក​ស្គាល់​​បងប្អូន​បង្កើត ៦​គូ​ធ្លាប់​ឈ្នះ​ពាន Champions League ដូច​គ្នា

  • 2020-08-25 07:48:32
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ជា​ការ​ពិត​គ្មាន​អ្វី​អស្ចារ្យ​​សម្រាប់​ឪពុក​ម្ដាយ​​ជាង​​ឃើញ​កូន​ជោគជ័យ​នោះ​ទេ ហើយ​សម្រាប់​បាល់ទាត់​ការ​ឈ្នះ​ពាន Champions League ជា​រឿង​ពិសេស​បំផុត។

កីឡាករ​ Lucas Hernandez បាន​ធ្វើ​ឲ្យ​ម្ដាយ​ឪពុក​របស់​គេ​មាន​មោទនភាព​យ៉ាង​ខ្លាំង ដោយ​បាន​បន្ថែម​​មេដាយ Champions League ចូល​ក្នុង​ទូ​ដាក់​រង្វាន់​នៃ​គ្រួសារ​របស់​គេ ក្រោយ​ជួយ Bayern Munich ឈ្នះ PSG។ ហើយ​វា​បាន​ធ្វើ​ឲ្យ​និង​ប្អូន​ប្រុស​របស់​គេ ក្លាយ​ជា​​បងប្អូន​បង្កើត​ទៅ​៦ ដែល​លើក​ពាន UCL ដូច​គ្នា។

ខាង​ក្រោម​នឹង​បង្ហាញ​​​បងប្អូន​បង្កើត ៦​គូ​ធ្លាប់​ឈ្នះ​ពាន Champions League ដូច​គ្នា

១. ត្រកូល Hernandez

  • Theo Hernandez ឈ្នះ​ពាន​ជាមួយ Real Madrid រដូវ​កាល​២០១៧-១៨
  • Lucas Hernandez ឈ្នះ​ពាន​ជាមួយ Bayern Munich រដូវ​កាល​២០១៩-២០

២. ត្រកូល Alcantara

  • Thiago Alcantara ឈ្នះ​ពាន​២​ដង ជាមួយ Barcelona ឆ្នាំ​២០១១ និង Bayern រដូវ​កាល​នេះ
  • Rainha Alcantara ឈ្នះ​ពាន​ជាមួយ Barcelona ឆ្នាំ​​២០១៥

៣. Milito

  • Gabi Milito ឈ្នះ​ពាន​ជាមួយ Barcelona ឆ្នាំ​២០០៩
  • Diego Milito​ ឈ្នះ​ពាន​ជាមួយ Inter Milan

៤. ត្រកូល Laudrup

  • Michael Laudrup ឈ្នះ​ពាន​ជាមួយ Barcelona ឆ្នាំ​១៩៩២
  • Brian Laudrup ឈ្នះ​ពាន​ជាមួយ AC Milan ឆ្នាំ​១៩៩៤

៥. De Boer

  • Frank De Boer និង Ronald De Boer ឈ្នះ​ពាន​ជាមួយ​គ្នា​នៅ​ក្រុម Ajax ក្នុង​ឆ្នាំ​១៩៩៥

៦. ត្រកូល Neville

  • Gary Neville និង Phil Neville ឈ្នះ​​ពាន​ជាមួយ​គ្នា​នៅ​ក្លឹប Manchester United ក្នុង​ឆ្នាំ​១៩៩៩៕ ​

​​

អត្ថបទ៖ ហេង សុធារិទ្ធិ

មតិយោបល់