• 2020-08-14 07:27:00
  • បាល់ទាត់

Willian ​នឹង​បង្ហាញ​ខ្លួន​ក្នុង​នាម​កីឡាករ​ Arsenal ​នៅ​ចុង​សប្ដាហ៍​នេះ​

  • 2020-08-14 07:27:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ខ្សែ​ប្រយុទ្ធ​ស្លាប​ Willian ​នឹង​បង្ហាញ​ខ្លួន​ជា​កីឡាករ Arsenal ​នៅ​ត្រឹម​ចុង​សប្ដាហ៍ ​ក្រោយ​ពី​រូបគេ​អស់​កុងត្រា​លេង​ឱ្យ​ក្រុម Chelsea ​ទៅ​ហើយ។

​កីឡាករ​ប្រេស៊ីល​ខាង​លើ​បាន​អស់​កុងត្រា​ជាមួយ​ក្រុម​តោ​ខៀវ​នៅ​ចប់​រដូវ​កាល​នេះ ខណៈ​ដែល​លោក Lampard ​ព្យាយាម​បន្ដ​កុងត្រា​ឱ្យ​១​ឆ្នាំ​ទៀត​ដែរ ប៉ុន្តែ​សាមី​ខ្លួន​ចង់​បាន​៣​ឆ្នាំ។ ដោយសារ​តែ​ការ​ចរចា​មិន​ត្រូវ​គ្នា​នេះ​ហើយ ទើប​បាន​ជា Willian ​សម្រេច​ចិត្ត​ចាកចេញ​ទៅ​រក​ក្លឹប​ថ្មី​លេង​តែ​ម្ដង។

​ដោយ​ក្លឹប​ថ្មី​របស់​គេ​នោះ ត្រូវ​បាន​ប្រភព​ជា​ច្រើន​នៅ​អង់គ្លេស​ដឹង​ថា​ជា Arsenal ​។ ​ការ​ប្រកាស​បង្ហាញ​ខ្លួន​ជា​ផ្លូវការ​អាច​នឹង​ធ្វើ​ឡើង​នៅ​ចុង​សប្ដាហ៍​នេះ ​ក្រោយ​ពី​ក្លឹប​កាំភ្លើង​ធំ ​បាន​ចរចា​សម្រេច​នាំ​យក​រូបគេ​ក្នុង​កុងត្រា​រយៈ​ពេល​៣​ឆ្នាំ​ឯ​ណោះ។ ​កីឡាករ​វ័យ​៣២​ឆ្នាំ​ខាង​លើ​នេះ ​បង្ហាញ​ខ្លួន​ឱ្យ​ក្រុម Chelsea ​បាន​៣៣៩​ប្រកួត ​រក​បាន​៦៣​គ្រាប់ និង​បញ្ជូន​បាល់​ឱ្យ​មិត្ត​រួម​ក្រុម​បាន​៦២​គ្រាប់៕

ប្រភព៖ Dailymail អត្ថបទ៖ ប្រុស យុទ្ធ

មតិយោបល់