- 2020-08-13 07:55:13
- បាល់ទាត់
ធ្លាយរឿងពិត Pep អង្គុយនិយាយជាមួយ Zidane ថ្ងៃមុន ការពិតអីចឹងសោះ!
- 2020-08-13 07:55:13
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ធ្លាយរឿងពិត Pep អង្គុយនិយាយជាមួយ Zidane ថ្ងៃមុន ការពិតអីចឹងសោះ!
ចន្លោះមិនឃើញ
Pep Guardiola បានអង្គុយនិយាយគ្នាជាមួយលោក Zidane អ្នកចាត់ការក្រុម Real Madrid មួយសន្ទុះក្រោយពីចប់ការប្រកួតដែល Man City យកឈ្នះក្នុងលទ្ធផល ២-១ ជើងទី២នៅ UCL កន្លងទៅនេះ។
រូបភាពអ្នកចាត់ការទាំងពីរនិយាយគ្នានោះ បានធ្វើឱ្យមានការចាប់អារម្មណ៍ជាច្រើន និងចង់ដឹងណាស់ថាបុរសសង្ហារ២នាក់នេះនិយាយគ្នាពីអ្វីដែរ។ នៅពេលនេះ រឿងនិយាយគ្នានោះ បានបែកធ្លាយហើយ ដោយ Pep ជាអ្នកបញ្ជាក់ខ្លួនឯងតែម្ដង។
អតីតអ្នកចាត់ការក្រុម FC Barcelona បានប្រាប់ថា៖ “ខ្ញុំអបអគាត់ឈ្នះ La Liga ។ ខ្ញុំតែងតែនិយាយថាឈ្នះពានលីគគឺពិតជាពិបាកណាស់ ព្រោះវាប្រើពេល១១ខែ។ យើងក៏បាននិយាយពីគ្រួសាររបស់យើង ហើយខ្ញុំជូនពរគាត់សំណាងល្អ។ គាត់ជា Idol របស់ខ្ញុំម្នាក់ដែរ ពេលខ្ញុំនៅជាកីឡាករ។ ខ្ញុំធ្លាប់លេងទល់គាត់កាលនៅជម្រើសជាតិបារាំង ហើយខ្ញុំឈឺចាប់ច្រើនណាស់។ គាត់ជាកីឡាករល្អបំផុតម្នាក់ ហើយជាបុរសគំរូម្នាក់ផងដែរនៅខាងក្រៅ និងខ្ញុំចូលចិត្តរបៀបដែលគាត់អាចបង្ហាញពីវិជ្ជាជីវៈដែលគាត់ធ្លាប់ធ្វើកន្លងមក”៕