• 2020-08-13 04:29:34
  • បាល់ទាត់

Rio ​៖ PSG ​ដាក់ Mbappe និង Neymar ​លេង​ជាមួយ​គ្នា ​អាច​ឈ្នះ​ក្រុម​ណា​ទាំង​អស់​

  • 2020-08-13 04:29:34
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​Kylian Mbappe ​និង Neymar ​​បាន​ចូល​រួម​ចំណែក​ធំ​ជួយ​ក្រុម PSG ​យក​ឈ្នះ​លើ​ក្រុម Atalanta ​ក្នុង​លទ្ធផល ២-១ ​នៅ​យប់មិញ​នេះ​។

​សម្រាប់​ការ​ប្រកួត​នេះ Atalanta ​ជា​អ្នក​បើក​ការ​នាំ​មុខ​មុន​តាំង​ពី​ពាក់​កណ្ដាល​តង់​ទី​១ ខណៈ​ដែល​ក្រុម PSG ​ក៏​មាន​ឱកាស​វិញ​ដែរ តែ​មិន​អាច​សម្រេច​ទី​បាន​នោះ​ទេ។ ​ដោយ​ឡែក​ចូល​ដល់​តង់​ទី​២ ​ពេល​ប្ដូរ Mbappe ​ចូល ​ការ​ប្រកួត​ហាក់​ប្រែប្រួល​កាន់​តែ​ខ្លាំង។ ​ខ្សែ​ប្រយុទ្ធ​បារាំង ​ចាប់​ផ្ដើម​ជួយ​ក្រុម​នៅ​តំបន់​ប្រយុទ្ធ​ដើម្បី​ស្វែង​រក​គ្រាប់​បាល់ ជាមួយ Neymar ​។ ​ជា​លទ្ធផល​នៅ​ចុង​ការ​ប្រកួត ពួកគេ​ទាំង​ពីរ​នាក់​ជា​អ្នក Assist ​ដើម្បី​ជួយ PSG ​រក​បាន​២​គ្រាប់​ទទួល​បាន​ជ័យជម្នះ។

​ទម្រង់​លេង​យ៉ាង​ល្អ​របស់​អ្នក​ទាំង​ពីរ​នេះ​ហើយ ​បាន​ធ្វើ​ឱ្យ Rio Ferdinand ​សរសើរ​យ៉ាង​ខ្លាំង ​និង​ថែម​ទាំង​និយាយ​ថា​៖ “អ្នក​មាន​ឱកាស​ដើម្បី​យក​ឈ្នះ​គ្រប់​គ្នា​បាន ​នៅ​ពេល​អ្នក​មាន Neymar ​និង Mbappe។ ពួកគេ​ជា​កីឡាករ​២​នាក់​ដែល​​ស្ថិត​ក្នុង​ចំណោម​កីឡាករ​ល្អ​បំផុត​នៅ​លើ​លោក​នេះ”។ អតីត​កីឡាករ Man Utd ​ខាង​លើ​ក៏​បញ្ជាក់​បន្ថែម​ដែរ​ថា PSG ​រដូវ​កាល​នេះ ​ជា​រដូវ​កាល​មាស​របស់​ពួកគេ ​ក្នុង​ការ​ប្រជែង​ពាន​រង្វាន់ UEFA Champions League ​ហើយ៕

ប្រភព៖ Dailymail អត្ថបទ៖ ប្រុស យុទ្ធ

មតិយោបល់