- 2020-08-12 13:44:50
- បាល់ទាត់
Lyon សារភាពត្រង់ៗថា គោលដៅរបស់ Man City នឹងចាកចេញពីក្លឹប
- 2020-08-12 13:44:50
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Lyon សារភាពត្រង់ៗថា គោលដៅរបស់ Man City នឹងចាកចេញពីក្លឹប
ចន្លោះមិនឃើញ
នាយកកីឡារបស់ក្លឹប Lyon លោក Juninho Pernambucano បាននិយាយកាលពីពេលថ្មីៗនេះថា ខ្សែបម្រើ Houssem Aouar អាចចេញពីក្លឹបរបស់លោក បន្ទាប់ពីមានពាក្យចចាមអារ៉ាមថាក្លឹប Manchester City ចូលមកចែចូវគេ។
លោក Juninho បាននិយាយថា៖" Houssem គេមិនបាននិយាយថាចង់ចាកចេញពីក្លឹបរបស់យើងទេ។ តែយើងដឹងថា គេកំពុងធ្វើការពិចារណាហើយ ព្រោះមានក្លឹបជាច្រើនចង់បានគេ យ៉ាងណាយើងនៅតែចង់ឲ្យគេនៅលេងជាមួយយើងណាស់។ "
លោកបានបន្តថា៖" ទោះបីជាមានពាក្យចចាមអារ៉ាមថា មានក្លឹបជាច្រើនចង់បានគេក្ដី តែមកទល់នឹងពេលនេះ មិនទាន់មានក្លឹបណាមួយចូលមកជាផ្លូវការនៅឡើយទេ។ "
Houssem បានមកលេងឲ្យក្រុមឈុតធំរបស់ក្លឹប Lyon តាំងពីឆ្នាំ ២០១៦មកដោយនឹងបញ្ចប់កុងត្រាទៅវិញនៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៣ខាងមុខ៕