- 2020-08-12 03:50:16
- បាល់ទះ
កក្រើកហើយ! គីឡូ៤ស្មើឥន្ទ្រីពិឃាត ឌូក អាចនឹងប៉ះគីបអធិរាជប្រអប់ឆ្វេង រាជ ក្នុងពេលឆាប់ៗ
- 2020-08-12 03:50:16
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
កក្រើកហើយ! គីឡូ៤ស្មើឥន្ទ្រីពិឃាត ឌូក អាចនឹងប៉ះគីបអធិរាជប្រអប់ឆ្វេង រាជ ក្នុងពេលឆាប់ៗ
ចន្លោះមិនឃើញ
ការប្រកាសរកដៃគូលេង៤ស្មើពេញសាច់របស់ស្មាត់ធំ ជុក សោភា ហៅស្មាត់ឌូក បានធ្វើឱ្យអ្នកស្នេហាវិស័យកីឡាបាល់ទះ ចាប់អារម្មណ៍យ៉ាងខ្លាំង ជាពិសេសស្មាត់ធំៗមួយចំនួន ក៏ចង់សាកល្បងដកស្រង់ និងផ្លាស់ប្ដូរបច្ចេកទេសជាមួយផងដែរ។ ថ្មីៗនេះមានព័ត៌មានមកថា គូប្រកួតមិត្តភាពពេញសាច់របស់ឌូក អាចនឹងប៉ះគីបអធិរាជប្រអប់ឆ្វេងហ្ស៊ីន រាជ ក្នុងពេលឆាប់ៗខាងមុខ។
គីបបួនរបស់ឥន្ទ្រីពិឃាតឌូក
ស្មាត់ឆ្វេង ឌូក
ឥន្ទ្រីស្លាបដែកស្ដាំ ក្ដូ
ឌឺម៉ី ម៉ីត
ទង់ប៉ះសេ
គីបបួនអធិរាជប្រអប់ឆ្វេងរាជ
ស្មាត់ឆ្វេង រាជ
ស្មាត់ស្ដាំ វិចិត្រ
វុធប៉ះសេ
ផាន់ណា ទាបក្រោយ
បើតាមការឱ្យដឹងរបស់លោកវុធ រហស្សនាមប៉ះសេ សារេសំណាង គូលំដាប់ស្រុកខ្មែរនេះ អាចនឹងប៉ះគ្នា ប៉ុន្តែមិនទាន់ដឹងពីពេលវេលា និងទីកន្លែងជាក់លាក់ឡើយ។ ក្រុមទាំងពីរកំពុងពិភាក្សាគ្នា ហើយណាមួយត្រូវរងចាំស្មាត់ក្ដូ ជាពីរបួសគ្រិចករជើងសិន។
លោកវុធ បញ្ជាក់ ៖«...ធីមខ្ញុំអត់អីទេ ដឹងតែលេងហើយ...យើងកំពុងរើសតារាង...ណាមួយដោយសារក្ដូឈឺជើង...»។
សម្រាប់ព័ត៌មានបន្ថែមយ៉ាងណាទៀត Sabay នឹងប្រាប់នៅពេលក្រោយ៕