• 2020-08-11 13:25:28
  • បាល់ទាត់

Conte យល់​ថា Lukaku ល្អ​ណាស់​ហើយ តែ​ត្រូវ​ចេះ​ធ្វើ​រឿង​មួយ

  • 2020-08-11 13:25:28
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក Antonio Conte គ្រូ​បង្គោល​ក្លឹប​អ៊ីតាលី Inter Milan បាន​និយាយ​ថា ខ្សែ​ប្រយុទ្ធ​បែលហ្សិក​កីឡាករ Romelu Lukaku មាន​ទម្រង់​លេង​ល្អ​ហើយ តែ​គេ​ក៏​ត្រូវ​ចេះ​អរគុណ​ក្រុម​ទាំង​មូល​ ដែល​ជួយ​គេ​ឲ្យ​ដល់​កម្រិត​នេះ។

លោក​បាន​និយាយ​ថា៖ " វា​ពិបាក​ណាស់​ក្នុង​ការ​និយាយ​ពី​ទម្រង់​លេង​របស់​កីឡាករ​ម្នាក់ៗ ពេល​ទម្រង់​លេង​របស់​ក្រុម​ទាំង​មូល​ល្អ​ខ្លាំង " ។

លោក​បាន​បន្ត​ថា៖ " Lukaku មាន​រដូវ​កាល​ដ៏​អស្ចារ្យ​ណាស់ ក្រោម​ការ​ជួយ​គាំទ្រ​ដោយ​ក្រុម​ទាំង​មូល។ ខ្ញុំ​សប្បាយ​ចិត្ត​ណាស់​ពេល​ឃើញ​គេ​ល្អ​បែប​នេះ តែ​គេ​ត្រូវ​ចេះ​អរគុណ​មិត្ត​រួម​ក្រុម​របស់​គេ​ទាំង​អស់ ដែល​ជួយ​គេ​ដល់​ថ្នាក់​នេះ " ។

Lukaku បាន​ផ្ទេរ​មក Inter Milan ក្នុង​ឆ្នាំ២០១៩ ហើយ​ចាប់​ពី​ពេល​នោះ​មក កីឡាករ​រូប​នេះ​បាន​ស៊ុត​ចូល ៣១គ្រាប់ ក្នុង​ចំណោម ៤៩ប្រកួត៕

ប្រភព៖ Goal ប្រែ​សម្រួល៖ ហ៊ីម រស្មី

មតិយោបល់