- 2020-08-11 12:19:24
- ព័ត៌មាន
លីគកំពូលស្កុតឡែន ប្រឈមមុខនឹងផ្អាកទាំងស្រុង ដោយសារតែកីឡាករ Celtic ម្នាក់
- 2020-08-11 12:19:24
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
លីគកំពូលស្កុតឡែន ប្រឈមមុខនឹងផ្អាកទាំងស្រុង ដោយសារតែកីឡាករ Celtic ម្នាក់
ចន្លោះមិនឃើញ
រដ្ឋាភិបាលប្រទេសស្កុតឡែន ព្រមាននឹងផ្អាកការប្រកួត Premiership ទាំងមូលបន្ទាប់ពីខ្សែការពារក្លឹប Celtic កីឡាករ Boli Bolingoli ល្មើសនឹងវិធានការណ៍ទប់ស្កាត់ជំងឺកូវីដ-១៩ នេះបើយោងតាមការចុះផ្សាយរបស់ Sky Sports ។
Boli បានល្មើសវិន័យ ដោយមិនបានធ្វើចត្តាឡីស័ក បន្ទាប់ពីធ្វើដំណើរត្រលប់មកពីប្រទេសអេស្ប៉ាញវិញ។
លើសពីនេះទៅទៀត ខ្សែការពាររូបនេះបានមកចូលរួមការប្រកួតតទល់នឹងក្លឹប Kilmarnock កាលពីថ្ងៃអាទិត្យ ទី០៩ ខែសីហា ឆ្នាំ២០២០កន្លងទៅនេះ ដោយខាងក្លឹបទើបដឹងពេលការប្រកួតបានបញ្ចប់។
គួរបញ្ជាក់ផងដែរថា រដូវកាលថ្មីឆ្នាំ ២០២០/២១ នៅលីគកំពូលនេះទើបតែចាប់ផ្ដើមនៅថ្ងៃទី០១ ខែសីហា ឆ្នាំ២០២០កន្លងទៅនេះ ដោយទើបតែលេងបាន ២ប្រកួតប៉ុណ្ណោះ៕