- 2020-08-11 09:32:22
- ប្រដាល់
លី រិទ្ធី៖ អត់ឃ្លានមានស៊ី ដាច់ខាតមិនយកលុយធនាគារដែរព្រោះ...
- 2020-08-11 09:32:22
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
លី រិទ្ធី៖ អត់ឃ្លានមានស៊ី ដាច់ខាតមិនយកលុយធនាគារដែរព្រោះ...
ចន្លោះមិនឃើញ
អ្នកលេងគុនខ្មែរមកពីសៀមរាប លី រិទ្ធី ថាយ៉ាងណាក៏ដោយមិនប៉ះពាល់លុយធនាគារជាដាច់ខាត ព្រោះខ្លាចរកលុយមិនទាន់ឲ្យគេវិញ ដូច្នេះប្ដេជ្ញាចិត្តអត់ឃ្លានមានស៊ីក៏មិនប៉ះពាល់ដែរ។
កីឡាករ លី រិទ្ធី បានឲ្យដឹងថា អំឡុងផ្ទុះជំងឺ COVID-19 នេះគឺពិតជាប៉ះពាល់ជីវភាពក្រុមគ្រួសារមែន ពោលបាត់បង់ប្រាក់ចំណូលពីការបង្ហាត់សិស្សទាំងស្រុង និងភរិយាក៏អស់ការងារថែមទៀតដូច្នេះមានតែរូបគេម្នាក់គត់ដែលជាជំហររកលុយ។
សិស្សគុនមកពីក្លឹប Mr Ly ខាងលើនេះបន្តប្រាប់ទៀតថាបើទោះជាបាត់បង់ចំណូលផ្សេងៗមែន ប៉ុន្តែក៏បានប្រាក់ខ្លះៗពីការប្រកួតនានាប្រចាំសប្ដាហ៍ផងដែរ។ មួយវិញទៀតក៏មិនមានបន្ទុកត្រូវបង់ធនាគារនោះឡើយ គ្រាន់តែចំណូលមិនល្អដូចមុន។ ទាក់ទងទៅហ្នឹងរឿងលុយធនាគារ លី រិទ្ធី ថាខ្លួនប្ដេជ្ញាចិត្តហើយ បើមានរឿងអីក៏ដោយដាច់ខាតមិនយកលុយធនាគារនោះទេ ព្រោះយល់ថាខ្លួនរកចំណូលមិនសូវទៀងទាត់ និងខ្លាចបំផុតរកមិនបានបង់ឲ្យគេវិញ ដូច្នេះមិនប៉ះពាល់រឿងនេះល្អជាង។
រំលឹកដែរថា លី រិទ្ធី ជាអ្នកប្រដាល់ដើមកំណើតមកពីគុនល្បុក្កតោ បច្ចុប្បន្ននេះវិវត្តន៍ខ្លួនជាកីឡាករប្រដាល់គុនខ្មែរបន្ថែមទៀត។ ឥលូវជាគ្រូបង្ហាត់ផង និងជាសិស្សគុនផងប្រចាំក្លឹបប្រដាល់ Mr Ly ក្នុងខេត្តសៀមរាប៕