• 2020-08-11 05:03:23
  • កីឡា​ផ្សេង​ៗ

ការប្រកួត E-Sport ដ៏ធំ ដែលមានប្រាក់រង្វាន់សរុប ២០០លានរៀល នឹងរៀបចំឡើងឆាប់ៗនេះ!

  • 2020-08-11 05:03:23
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ដូចដែលប្រិយមិត្ត​បានដឹងថាហើយថា ហ្គេមកម្សាន្តថ្មីមួយ នឹង​មានវត្តមាននៅកម្ពុជា​ឆាប់ៗ​ខាងមុខនេះ។ ក្រុមហ៊ុន Sabay Digital Corp ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធមួយ​របស់ Sabay Digital ​គ្រោងនឹងបញ្ចេញ​ហ្គេម​កម្សាន្ត​តាម​ទូរសព្ទ​ថ្មីនេះ ក្នុង​គោលបំណង​ជម្រុញ​វិស័យ​កីឡា​ E-Sport ឲ្យកាន់តែរីកចម្រើន និងខ្លាំង​លើឆាកប្រកួត​អន្តរជាតិ។

អ្វីដែលគួរ​ឲ្យចាប់អារម្មណ៍ គឺហ្គេមកម្សាន្ត​ថ្មីនេះ នឹងក្លាយជា​វិញ្ញាសា​ប្រកួត ក្នុង​​កម្មវិធីប្រកួតកីឡា E-Sport Tournament ដ៏ធំមួយ ដែល​មានប្រាក់​រង្វាន់​សរុប ដល់ទៅ ២០០លាន​រៀល។

កម្មវិធីប្រកួត E-Sport នាពេលកន្លងមក (រូបតំណាង)

ប្រភពពីក្រុមហ៊ុន Sabay Digital Corp បានបង្ហើបឲ្យដឹងថា កម្មវិធីប្រកួត E-Sport ដ៏ធំនេះ នឹងធ្វើឡើងនាពេលឆាប់ៗខាងមុខ និង​ជាលក្ខណៈអនឡាញ បានន័យថា គ្រប់គ្នានៅទូទាំងប្រទេស អាចចូលរួមប្រកួតប្រជែងបាន។ ក្រៅពី​ការប្រកួត Tournament ក៏នឹងមាន​ការប្រកួត​យក​ប្រាក់​រង្វាន់​ប្រចាំសប្ដាហ៍​ផងដែរ។

គួររំលឹកផងដែរថា ពាក្យចចាមអារ៉ាម​នៃ​ហ្គេម​កម្សាន្ត​ថ្មីនេះ បានផ្ទុះឡើង​កាលពីសប្ដាហ៍មុន។ ទោះ​មិន​ទាន់​ប្រកាស​ផ្លូវការ ប៉ុន្តែក្រុមហ៊ុន បាន​ទទួលស្គាល់ថា ​ពិតជាកំពុងរៀបចំ​បញ្ចេញ​ហ្គេម​កម្សាន្ត​ថ្មីនេះពិតមែន ក្នុង​គោលដៅ​ជម្រុញ​កីឡា E-Sport។

ចង់ដឹងច្បាស់ពី E-Sport Tournament នោះ កុំភ្លេច​រង់ចាំអ៊ុត​ទាំងអស់គ្នាណា!

ចុចអាន៖ ល្បីថា ហ្គេម​កម្សាន្ត​​ថ្មី​មួយ ​នឹង​មាន​វត្តមាន​នៅ​កម្ពុជា​ឆាប់​ៗ​នេះ

មតិយោបល់