- 2020-08-11 02:24:11
- បាល់ទាត់
Van Persie ថាអ្នកចាំទី Copenhagen យប់មិញ ជាប្រកួតល្អបំផុតក្នុងអាជីពគេហើយ
- 2020-08-11 02:24:11
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Van Persie ថាអ្នកចាំទី Copenhagen យប់មិញ ជាប្រកួតល្អបំផុតក្នុងអាជីពគេហើយ
ចន្លោះមិនឃើញ
ក្រុមបិសាចក្រហម Manchester United បានយកឈ្នះលើក្រុម Copenhagen ក្នុងលទ្ធផល ១-០ ដើម្បីឡើងទៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រពានរង្វាន់ Europa League ។
១គ្រាប់ជ័យជម្នះនេះដែរ ធ្វើបានសម្រេចដោយ Bruno ទាត់ប៉េណាល់ទី នៅម៉ោងបន្ថែមឯណោះ។ ខណៈដែលការប្រកួតពេញ៩០នាទី គឺក្រុម Man Utd សម្រុកខ្លាំងដូចទឹកបាក់ទំនប់ ប៉ុន្តែមិនអាចផុតដៃអ្នកចាំទី Karl-Johan Johnsson បានឡើយ។ ការធ្វើបានល្អរបស់អ្នកចាំទីរូបនេះ សង្គ្រោះបាល់ជាង១០គ្រាប់ ធ្វើឱ្យអ្នកវិភាគជាច្រើនសរសើរសមត្ថភាពរបស់គេជាខ្លាំង។
ក្នុងនោះដែរ អតីតខ្សែប្រយុទ្ធ Robin van Persie បាននិយាយថា៖ “គាត់បានជួយសង្គ្រោះបាល់ច្រើនណាស់។ មិនមែនតែរឿងបាល់ស៊ុតចំគាត់នោះទេ គាត់បានដាក់ចិត្តដើម្បីសង្គ្រោះវាតែម្ដង។ គាត់បានសង្គ្រោះបាល់ចេញពី Martial ដែលជាការស៊ុតដ៏អស្ចារ្យជាមួយដៃម្ខាងរបស់គាត់។ នេះជាប្រកួតល្អបំផុតរបស់គាត់ហើយក្នុងអាជីព”។
ក្រុមបិសាចក្រហម Manchester United បានឡើងទៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ហើយនឹងត្រូវប៉ះជាមួយក្រុមខ្លាំងអ៊ីតាលី Inter Milan ៕