• 2020-08-10 02:19:14
  • បាល់ទាត់

Muller ថា​ Lewandowski នឹង​បង្ហាញ​សមត្ថភាព​លើ Messi ពេល​ជួប​គ្នា

  • 2020-08-10 02:19:14
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​ប្រយុទ្ធ​របស់ Bayern Munich កីឡាករ Thomas Muller ជឿជាក់​ថា Rober Lewandowski អាច​បង្ហាញ​ថា​គេ​​គឺ​ល្អ​ជាង​ Lionel Messi នៅ​​ក្នុង​ការ​ប្រកួត​ Champions League វគ្គ​៨​ក្រុម​ចុងក្រោយ​ចុង​សប្ដាហ៍​នេះ។

Lewandowski កំពុង​​បង្ហាញ​ទម្រង់​លេង​​យ៉ាង​ល្អ​ក្នុង​រដូវ​កាល​នេះ ទាត់​បញ្ចូល​ទី​៥៣​គ្រាប់ ក្នុង​ការ​បង្ហាញ​ខ្លួន​៤៤​ប្រកួត​គិត​គ្រប់​កម្មវិធី​ឲ្យ Byern។ ហើយ​គេ​រក​បាន​ពីរ​គ្រាប់​ឲ្យ Bayern យក​ឈ្នះ ៤-១ លើ Chelsea នៅ​ពាន Champions League កាល​ពី​ថ្ងៃ​អាទិត្យ​កន្លង​ទៅ។

ប្រធាន​ក្រុម​របស់ Barcelona កីឡាករ Mesi ក៏​បាន​ទាត់​បញ្ចូល​ទី​ផង​ដែរ​នៅ Champions League កាល​ពី​យប់​ថ្ងៃ​សៅរ៍​ជាមួយ​​​នឹង​ការ​អូស​បាល់​​ម្នាក់​ឯង​យ៉ាង​ល្អ ជួយ​ក្រុម​ឈ្នះ Napoli ៤-២ សរុប​ទាំង​ពីរ​ជើង​។ លទ្ធផល​នេះ​ពួក​គេ​បាន​ឡើង​ទៅ​វគ្គ​៨​ក្រុម​ចុងក្រោយ​ប៉ះ Bayern តែ​ម្ដង។

​សាកសួរ​​ទៅ​កាន់ Muller តើ Lewandowski គឺ​ជា​ខ្សែ​ប្រយុទ្ធ​ល្អ​ជាង​គេ​លើ​ពិភពលោក​នា​ពេល​បច្ចុប្បន្ន​ឬ? Muller ឆ្លើយ​ថា គ្រប់​គ្នា​នឹង​ឃើញ​នៅ​ថ្ងៃ​សុក្រ​ខាង​មុខ Lewy នឹង​ផ្ដល់​ចម្លើយ។ Messi ជា​កីឡាករ​ល្អ​ពេល​បច្ចុប្បន្ន តែ Lewy នឹង​លេច​ធ្លោ​ជាង​នៅ​ថ្ងៃ​សុក្រ៕ ​​

ប្រភព៖ Dailymail ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ

មតិយោបល់