• 2020-08-07 12:10:56
  • ព័ត៌មាន

ដឹកនាំ​បាន​លេខ ៩ គ្រូ​ Sheffield United ជាប់​ជា​បេក្ខភាព​គ្រូ​បង្វឹក​ឆ្នើម​ប្រចាំ​ឆ្នាំ​នៅ PL

  • 2020-08-07 12:10:56
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​ចាត់ការ​ក្លឹប Sheffield United លោក Chris Wilder បាន​ជាប់​ជា​បេក្ខភាព​មួយ​រូប​ក្នុង​ចំណោម​អ្នក​ចាត់ការ​ ៤រូប ក្នុង​ពាន​គ្រូ​បង្វឹក​ឆ្នើម​ប្រចាំ​រដូវ​កាល២០១៩/២០ នៅ​ក្នុង​ក្របខ័ណ្ឌ Premier League។

លោក​បាន​ជួយ​ឲ្យ Sheffield ឡើង​ Premier League កាល​ពី​ឆ្នាំ២០១៩ ហើយ​ក្នុង​ឆ្នាំ​ដំបូង​នៅ​លីគ​កំពូល​ក្លឹប​មួយ​នេះ​មាន​សមត្ថភាព​ឈរ​នៅ​ពាក់​កណ្ដាល​តារាង​នៃ​លីគ ដោយ​ឈរ​លើ​ចំណាត់ថ្នាក់​លេខ ៩ ខណៈ​ក្លឹប​ដែល​ឡើង​មក​ជាមួយ​គ្នា​ដូច​ជា Aston Villa ប៊ិះ​ធ្លាក់​ទៅ​លីគ​ទី២ ឯ Norwich City សំណាង​អាក្រក់​មិន​អាច​បន្ត​នៅ Premier League បាន​មួយ​ឆ្នាំ​ទេ។

លោក Wilder បាន​ជួយ​ឲ្យ​ក្លឹប​ Sheffield ឈ្នះ ១៤ដង ស្មើ ១២ដង និង​ចាញ់ ១២ដង ហើយ​មាន ៥៤ពិន្ទុ។

គួរ​បញ្ជាក់​ផង​ដែរ​ថា បេក្ខភាព​ ៣រូប​ផ្សេង​ទៀត​គឺ លោក Jurgen Klopp អ្នក​ចាត់ការ​ក្លឹប Liverpool លោក Frank Lampard គ្រូ​បង្គោល Chelsea និង​លោក Brendan Rodgers អ្នក​ចាត់ការ​ក្លឹប Leicester City៕

ប្រភព៖ Premier League ប្រែ​សម្រួល៖ ហ៊ីម រស្មី

មតិយោបល់