- 2020-08-06 11:38:55
- បាល់ទាត់
ប្រធានក្លឹប Barca ច្បាស់ថា Messi នឹងបញ្ចប់អាជីពនៅក្លឹបរបស់លោក
- 2020-08-06 11:38:55
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ប្រធានក្លឹប Barca ច្បាស់ថា Messi នឹងបញ្ចប់អាជីពនៅក្លឹបរបស់លោក
ចន្លោះមិនឃើញ
លោក Josep Maria Bartomeu ប្រធានក្លឹប Barcelona បាននិយាយកាលពីពេលថ្មីៗនេះថា លោកច្បាស់ណាស់ថា ខ្សែប្រយុទ្ធអាហ្សង់ទីន Lionel Messi នឹងបញ្ចប់អាជីពបាល់ទាត់នៅក្លឹបរបស់លោក។
លោកបានលើកឡើងថា៖ " មិនមែនខ្ញុំចេះតែថាទេ Messi និយាយខ្លួនឯងតែម្ដងថា គេនឹងបញ្ចប់អាជីពនៅក្លឹប Barcelona ហើយក្លឹបនេះជាក្លឹបតែមួយគត់របស់គេ " ។
លោកបានបន្តថា៖ " Messi ជាកីឡាករល្អជាងគេលើលោក មិនមែនទើបតែឥលូវទេ តែក្នុងប្រវត្តិសាស្ត្របាល់ទាត់ " ។
សូមបញ្ជាក់ផងដែរថា Messi បានចំណាយពេលជាង ១៦ឆ្នាំហើយនៅក្លឹប Barcelona ទោះបីជាមានពាក្យចចាមអារ៉ាមក្នុងការចាកចេញ ឬ ការចែចូវពីក្លឹបផ្សេងក៏ដោយ៕