• 2020-08-06 02:29:34
  • បាល់ទះ

ធ្លាក់​ដៃ​ខ្លាំង! ​ចាញ់​៤​សិត​ម្សិលមិញ សុវណ្ណនាថ ចុះសល់​ ៥៥៥៥ ចារជាកំណត់ត្រា

  • 2020-08-06 02:29:34
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រឿងមិន​នឹក​ស្មាន​ដល់ នៅតារាងបាល់ទះហេងហេងមានរិទ្ធកាលពីម្សិលមិញ ស្មាត់ធំបាល់ទះលំដាប់ស្រុកខ្មែរ រ៉េត សុវណ្ណនាថ បាន​ចាញ់បួនសិតជាប់គ្នា មិនអាចសងសឹកគូប្រកួតបានឡើយ ហើយថែមទាំងនៅសល់ ៥៥៥៥ ​ចារឈ្មោះជាប់ជាកំណត់ត្រាចាញ់។

រូបភាពផេករ៉េត សុវណ្ណនាថ

នៅសល់៥៥៥៥នេះមានន័យថា ការប្រកួតបួនស្មើសិតទីមួយ ជាមួយបួក្រុមខាវនិងខនឆ្វេងតាកែវ អ្នកផ្ដាច់រហស្សនាមប្ដូរចង្កេះលើអាកាស មានពិន្ទុតែ៥គ្រាប់ប៉ុណ្ណោះ។ សិតទីមួយក្រុមបួខាវបានយកឈ្នះ សុវណ្ណនាថ ១៥ ទល់ ៥ ពិន្ទុ។

ចាញ់មិនអស់ចិត្ត សុវណ្ណនាថ ក៏បានសុំសងសឹកភ្លាមៗ ប៉ុន្តែមិនបានសម្រេច។ ចប់ការប្រកួតសុវណ្ណនាថ ចាញ់ក្នុងពិន្ទុបច្ចេកទេស ៥ ទល់ ១៥។

សិតទីមួយ ៤ស្មើ

- សុវណ្ណនាថ ៥-១៥

សិតទីពីរសុំសងសឹក

- សុវណ្ណនាថ ៥-១៥

ដល់សិតទីបីលេងគូថ្មី សុវណ្ណនាថ បានចាប់ដៃគូជាមួយម៉ាប់ឆ្វេង​បីស្មើ តទល់ជាមួយស្មាត់ធំកំពុងឡើងកូដរហស្សនាមឥន្ទ្រីញីឈ្មោល ឌូកនិងក្ដូ។ សិត​នេះដាវញីឈ្មោល សុវណ្ណនាថ និងម៉ាប់ឆ្វេង មានពិន្ទុរាប់តែ៥គ្រាប់ជាថ្មីម្ដងទៀត ខណៈឌូកនិងក្ដូ មាន១៥ គ្រាប់ទទួលបានជ័យជម្នះ។

ក្រោយពីចាញ់សិតទីមួយ សុវណ្ណនាថ ក៏បានសុំសងសឹកក្ដៅៗដូចគូមុនដែរ ប៉ុន្តែឱ្យឥន្ទ្រីញីឈ្មោលត៣និង៤ ចំណែកខាងសុវណ្ណនាថ ដកម៉ាប់ឆ្វេងចេញ។ យ៉ាងណាស្មាត់មានរហស្សនាមអង់គ្លេសមួយទៀតថា Super Neymar នៅតែ​មិនអាចគេផុតពីកំណត់ត្រាចាស់ ពោលគឺមានពិន្ទុរាប់តែ ៥គ្រាប់ដូចគ្នា។

សិតទីមួយ ៤ស្មើ

- សុវណ្ណនាថ ៥-១៥

សិតទីពីរសុំសងសឹក

- សុវណ្ណនាថ ៥-១៥

គួរបញ្ជាក់ថាមួយរយៈចុងក្រោយ សុវណ្ណនាថ ត្រូវបានគេឱ្យរហស្សនាមថា «ជួបចាញ់»។ តើប្រិយមិត្តយល់យ៉ាងណាដែរ ចំពោះទម្រង់លេងរបស់ សុវណ្ណនាថ ក៏ដូចជាម៉ាប់ឆ្វេងនេះ?

អត្ថបទ៖ អ៊ុំ សុភក្តិ

មតិយោបល់