- 2020-08-03 05:36:13
- ប្រដាល់
រិន ដេវីត៖ ប្រាប់ពីចំណុចសំខាន់ដែលខ្លួនអាចយកឈ្នះ ពេជ្រ ប៊ុនសិទ្ធ ជាលើកទី៤
- 2020-08-03 05:36:13
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
រិន ដេវីត៖ ប្រាប់ពីចំណុចសំខាន់ដែលខ្លួនអាចយកឈ្នះ ពេជ្រ ប៊ុនសិទ្ធ ជាលើកទី៤
ចន្លោះមិនឃើញ
អ្នកប្រដាល់វ័យក្មេង រិន ដេវីត ថាខ្លួនប្រើបច្ចេកទេសច្រើនណាស់ទម្រាំអាចយកឈ្នះជាលើកទី៤ លើកីឡាករ ពេជ្រ ប៊ុនសិទ្ធ កាលថ្ងៃបើកឆាកសង្វៀនថ្មីរបស់បាយ័ន។
រិន ដេវីត បានឲ្យដឹងថា សម្រាប់ជំនួបសងសឹកលើកទី៤ នេះគឺមានការពិបាកខ្លាំងទម្រាំអាចយកឈ្នះ ពេជ្រ ប៊ុនសិទ្ធ បាន។ ប៉ះគ្នាលើកនេះ ប៊ុសិទ្ធ ល្អខ្លាំងជាងមុនជាពិសេសក្បាច់ទាត់តែម្ដង ហើយការប្រកួតនេះគឺគេទាត់ចូលច្រើនទៀតផង។
សិស្សគុនមកពីក្លឹបនាគរាជចតុមុខ រូបនេះបន្តប្រាប់ទៀតថា ដោយសារតែខ្លួនធ្លាប់ជួប ប៊ុនសិទ្ធ ៣ដងរួចទៅហើយ ដូច្នេះដឹងក្បាច់ច្បាស់ ដឹងរបៀបត្រូវវ៉ៃជាមួយទើបអាចឈ្នះជាលើកទី៤ នេះទៀត។ បច្ចេកទេសដែលខ្លួនប្រើទប់ទល់ និងយកឈ្នះ ប៊ុនសិទ្ធ នោះគឺចាំកាត់ពេលគេវ៉ៃដៃមក និងទាត់កៀសជើងមុខ។ ដេវីត ថាបើត្រូវប៉ះគ្នាលើកក្រោយៗទៀតនៅតែសង្ឃឹមទទួលបានជ័យជម្នះបន្តទៀត។
រំលឹកដែរថា ជំនួបសងសឹកលើកទី៤ នេះកីឡាករ រិន ដេវីត នៅតែឈ្នះពិន្ទុលើកីឡាករ ពេជ្រ ប៊ុនសិទ្ធ។ ការប្រកួតរវាងអ្នកទាំងពីរនេះគឺធ្វើឡើងកាលពីថ្ងៃបើកឆាកសង្វៀនថ្មី ស្រាបៀ ម៉ាទ្រីត អ្នកប្រយុទ្ធគុនខ្មែរ។ កម្មវិធីប្រដាល់ថ្មី «ស្រាបៀ ម៉ាទ្រីត អ្នកប្រយុទ្ធគុនខ្មែរ» ប្រកួតជារៀងរាល់ព្រឹកថ្ងៃសៅរ៍ ចាប់ពីម៉ោង ៨ព្រឹកតទៅនៅសង្វៀនបាយ័នស្ទឹងមានជ័យ និងផ្សាយលើទូរទស្សន៍ BTV News ៕
វីដេអូ៖