• 2020-08-03 02:23:54
  • បាល់ទាត់

ជួយ​ក្រុម​បាន​ច្រើន Arsenal គ្រោង​បន្ថែម​កុងត្រា​ថ្មី​ឲ្យ Aubameyang

  • 2020-08-03 02:23:54
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Arsenal ត្រូវ​បាន​រាយការណ៍​គ្រោង​ស្នើ​កុងត្រា​ថ្មី​ឲ្យ​ទៅ​ខ្សែ​ប្រយុទ្ធ Pierre-Emerick Aubameyan ដើម្បី​ឲ្យ​បន្ត​​នៅ​កីឡដ្ឋាន Emirates។

អ្នក​ចាត់​ការ Mikel Arteta ធ្លាប់​បាន​ប្រាប់ Aubameyan ថា​គេ​​អាច​ចូលរួម​ក្នុង​បញ្ជី​ខ្សែ​ប្រយុទ្ធ​ល្អ​បំផុត​របស់​ Arsenal ប្រសិន​បើ​​ធ្វើ​ការ​តាំង​ចិត្ត​និង​ដឹកនាំ​តាម​ទិសដៅ​ថ្មី​របស់ Arsenal។ ពេល​នេះ​រដូវ​កាល​បាន​បញ្ចប់ ហើយ Arsenal មាន​គំនិត​ច្បាស់​​អំពី​គម្រោង​ហិរញ្ញវត្ថុ​ ពួក​គេ​នឹង​អង្គុយ​ចុះ​ពិភាក្សា​ជាមួយ Aubameyan។

សម្រាប់​កីឡាករ​សញ្ជាតិ​ហ្គាបុង​ត្រូវ​បាន​រាយការណ៍​ថា ចង់​បាន​កុងត្រា​រយៈពេល​៣​ឆ្នាំ ដែល​ធ្វើ​ឲ្យ​គេ​នៅ​កាំភ្លើង​ធំ​ដល់​អាយុ​៣៤​ឆ្នាំ និង​ទទួល​បាន​ថ្លៃ​នឿយហត់​២៥​ម៉ឺន​ផោន​ក្នុង​មួយ​សប្ដាហ៍។

ប្រសិន​គ្រប់​យ៉ាង​​កើង​ឡើង​មែន Aubameyan នឹង​ឡើង​ជា​កីឡាករ​មាន​ថ្លៃ​ពលកម្ម​ខ្ពស់​ជាង​គេ​ម្នាក់​ក្នុង​ប្រវត្តិសាស្ត្រ Arsenal នៅ​ពី​ក្រម Mesut Ozil ដែល​ទទួល​បាន​៣៥​ម៉ឺន​ផោន​ក្នុង​មួយ​សប្ដាហ៍។ តែ​យ៉ាងណា​កាំភ្លើង​ធំ​ក៏​មាន​ក្ដី​បារម្ភ​ដែរ ខ្លាច​ពេល​ធ្វើ​កុងត្រា​ថ្មី​ហើយ Aubameyan មាន​បញ្ហា​ដូច​​ Ozil៕​​​

ប្រភព៖ Dailymail ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ

មតិយោបល់