• 2020-08-01 11:52:30
  • ប្រដាល់

ក្រោយជ័យជម្នះ តើ Superlek និង Superbon នឹងប៉ះ​ជើងខ្លាំងណាទៀត?

  • 2020-08-01 11:52:30
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ទាំង Superlek និង Superbon សុទ្ធតែឈ្នះ លើគូប្រជែង​ដែលកំពុងឡើងខ្លាំង​ដូចគ្នា ក្នុងសង្វៀន ONE: NO SURRENDER កាលពីថ្ងៃទី៣១ ខែកក្កដា។ តើពួកគេ នឹងជួប​កីឡាករណាទៀត ក្រោយជ័យជម្នះ​ដ៏ត្រចះត្រចង់នេះ?

Superlek ទាត់ Panpayak (រូបភាព៖ ONE Championship)
Superbon ទាត់ Sitthichai (រូបភាព៖ ONE Championship)

Superlek អាច​ឡើងទៅដណ្ដើមខ្សែក្រវាត់ពី Rodtang

Superlek អ្នកប្រដាល់​មកពីក្លឹប Kiatmoo9 ខេត្តបុរីរម្យ ដែលចេះនិយាយខ្មែរប៉ៃឡាំៗ បានឈ្នះគូប្រជែងចាស់ Panpayak ក្នុងការប្រកួត Muay Thai ដោយពិន្ទុ​ជា​ឯកច្ឆ័ន្ធ។ ការយកឈ្នះ Panpayak ដែលនៅ Rank លេខ១ ក្នុងប្រភេទ​ទម្ងន់ Flyweight (មិនគិតម្ចាស់ខ្សែក្រវាត់) រួមទាំងកំណត់ត្រា​មិនចាញ់សោះ ក្នុង​សង្វៀន ONE នឹងនាំ​ឲ្យ Superlek មានឱកាស​ឡើង​ប្រកួត​ដណ្ដើម​ខ្សែក្រវាត់​ពី Rodtang ដែលជា​មិត្តរួមក្លឹប Jitmuangnon របស់ Panpayak នាប្រកួត​បន្ទាប់។ តើ Superlek ដែលជំនាញទាត់ អាចដណ្ដើមខ្សែក្រវាត់ពីអ្នកប្រដាល់ជំនាញ់ម៉ាត់ និងមុខ​រឹងដូចដែក Rodtang បានដែរទេ នាប្រកួតបន្ទាប់?

Superlek (ស្ដាំ) ឈ្នះ Panpayak (រូបភាព៖ ONE Championship)

Superbon អាច​ប៉ះ Petrosyan

Superbon បានឈ្នះ Sitthichai ដែលជា​គូសត្រូវ​ចាស់​ក្នុងពិភពគុន Kickboxing។ ជ័យជម្នះនេះ នឹងត្រួសត្រាយផ្លូវ​ Superbon ឲ្យ​ប៉ះ Giorgio Petrosyan ដែលជាជើងឯក ONE Featherweight Kickboxing World Grand Prix។ តើ Superbon អាចតតាំងនឹង​ជើងចាស់ Kickboxing ដូច Petrosyan បានដែរឬអត់?

Superbon (ស្ដាំ) ឈ្នះ Sitthichai (រូបភាព៖ ONE Championship

ចង់ដឹងថាការប្រកួតនឹងអាចកើតឡើងឬអត់ ហើយកើតឡើងនៅពេលណា កុំភ្លេចរង់ចាំតាមដានការប្រកួតរបស់ ONE Championship នាពេលខាងមុខ៕

អត្ថបទ៖ ឈិន មិថុនា

មតិយោបល់