• 2020-07-31 03:05:57
  • បាល់ទះ

មូលហេតុ​ចម្បង​នាំ​ឲ្យ ​ស្នា​ លេខ ២០ ​របស់​វិសាខា​ឡើង​ល្អ​ខ្លាំង​

  • 2020-07-31 03:05:57
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ស្មាត់​​ស្មាំ រឿន វាសនា ​ឬ​ត្រូវ​បាន​គេ​ស្គាល់​ថា ស្នា ​លេខ ២០ របស់​ក្លឹប​បាល់ទះ​វិសាខា​ ពេល​នេះ​អាច​វិវឌ្ឍន៍​ខ្លួន​យ៉ាង​ល្អ​រហូត​គ្រូ​បង្វឹក​លោក​ សាន​ សុក្រិត​ ​ស្ងើចសរសើរ​ថា ​ល្អ​សឹង​មិន​គូរ​ឲ្យ​ជឿ​ក្រោយ​​ធ្វើតេស្ត​​ចេញ​ដើរ​លេង​ដក​ស្រង់​បទពិសោធន៍​បាន​មួយ​រយៈ​ពេល​ខ្លី។ មូលហេតុ​ វាសនា ឡើង​ល្អ​ខ្លាំង​បែបនេះ​ក៏​ដោយសារ​គេ​​ត្រូវ​បាន​ក្លឹប​បាល់ទះ​អាជីព​​នៅ​ថៃ​ទិញ​ទៅ​​លេង​។

ក្រុម​ជម្រើសបាល់ទះ​កម្ពុជា​

​អតីត​គ្រូ​បង្វឹក​ជម្រើស​ជាតិ​កម្ពុជា​​​​ខាង​លើ​បាន​​និយាយ​ថា «​បាទ​!​ តាំង​ពី​ស្នា​ត្រឡប់​ពី​លេង​លីគ​​នៅ​ថៃ​មក​គេ​ល្អ​ណាស់​បង ​គេ​ឈោង​​​វ៉ៃ​​​ពី​លើ​ៗ ។ និយាយ​ទៅ​វិសាខា​ពេល​នេះ ម៉ុម និង​ស្នា ឡូវ​​វ៉ា​ដាច់​​ហើយ ​ទើប​តែ​បាន​ជាង​១​ឆ្នាំ​សោះ​​គេ​ឡើង​ល្អ​ជាង​ពី​មុន​ច្រើន​ណាស់»។

​​គ្រូ​បង្វឹក​រូប​នេះ​បន្ថែម​ថា ក្រោយ​ត្រឡប់​ពី​លេង​លីគ​នៅ​ថៃ វាសនា ឡើង​ល្អ​ប្លែក​ បន្ទាប់​ពី​កីឡាករ​រូប​នេះ​ខិត​ខំ​​ហ្វឹកហាត់​នៅ​ក្លឹប​វិសាខា​​បន្ថែម​។ ​​វាសនា ជា​កីឡាករ​ឆ្លាត​ឆាប់​ចាប់​បាន​​នូវ​អ្វី​ដែល​គ្រូ​បង្វឹក​​បាន​ប្រាប់ ពិសេស​​កីឡាករ​រូប​នេះ​ចេះ​វិវឌ្ឍន៍​ខ្លួន​។

​​​​​​សូម​បញ្ជាក់​ថា រឿន វាសនា ឬ ស្នា លេខ២ ​មាន​កម្ពស់ ១,៩៤ ម៉ែត្រ​ត្រូវ​បាន​ក្លឹប​បាល់ទះ​កម្រិត​កំពូល​​របស់​ថៃ Prince Finance ទិញ​ទៅ​លេខ​នៅ​​ទី​​នោះ​​​ជាង​១ ខែ​ក្រោយ​​កីឡាករ​រូប​នេះ​​ចប់​ភារកិច្ច​នៅ​ស៊ីហ្គេម​២០១៩ នៅ​ហ្វីលីពីន។ ​​​​​វាសនា ទៅ​លេង​នៅ​លីគ​ថៃ​​ថ្ងៃ​ទី៩ ខែ​មករា និង​​ត្រឡប់​មក​ដល់​ទឹក​ដី​កំណើត​វិញ​ថ្ងៃ​ទី​១៩ ខែ​កុម្ភៈ ឆ្នាំ​២០២០ ៕

វាសនា កាល​ទៅ​លេង​នៅ​ថៃ

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​

មតិយោបល់