- 2020-07-29 04:19:42
- បាល់ទាត់
Conte ថាផ្ទេរ Messi ចេញពី Barcelona ពិបាកជាងរើវិហារនៅ Milan ទៀត
- 2020-07-29 04:19:42
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Conte ថាផ្ទេរ Messi ចេញពី Barcelona ពិបាកជាងរើវិហារនៅ Milan ទៀត
ចន្លោះមិនឃើញ
លោក Antonio Conte ថាគ្រប់ក្លឹបតែងតែចង់បាន Lionel Messi មកជួយជានិច្ច ប៉ុន្តែការផ្ទេរកីឡាករអាហ្សង់ទីនម្នាក់នេះចេញពី Barcelona គឺមិនមែនជារឿងងាយស្រួលនោះទេ។
រដូវកាលនេះ Inter Milan មានដំណឹងច្រើនណាស់ថានឹងទិញយក Messi ឱ្យបាន។ តែយ៉ាងណាមិញ ប្រធានក្លឹប Barcelona បានបញ្ជាក់ហើយថាប្រធានក្រុមរូបនេះ មិនចាកចេញទៅណានោះទេ ហើយក៏គ្មានក្លឹបណាអាចយកគេចេញពីក្រុមអ្នកមានបុណ្យបានដែរ។ សម្ដីនេះហើយ ទើបបានជាលោក Conte អ្នកចាត់ការក្រុម Inter Milan យល់ថានាំយក Messi មកអ៊ីតាលី ពិបាកជាងរើវិហារ Duomo ទៅទៀត។
អតីតអ្នកចាត់ការក្រុម Chelsea ខាងលើនិយាយថា៖ “វាងាយស្រួលក្នុងការរើវិហារ Duomo ជាងការនាំ Messi មករួមក្រុម Inter ។ ខ្ញុំប្រកាន់ខ្ជាប់ជាមួយកីឡាកររបស់ខ្ញុំនៅពេលនេះ ពួកគេបានផ្ដល់អ្វីទាំងអស់ឱ្យពួកយើង។ ខ្ញុំអាចធានាបានដូច្នេះ”។ ក្រុម Inter Milan នៅរដូវកាលនេះ កំពុងឈរនៅចំណាត់ថ្នាក់លេខ២ក្នុងតារាង Serie A ដោយបាត់ឱកាសប្រជែងពានទៅហើយ ព្រោះ Juventus បានក្លាយជាជើងឯកតាំងពីសប្ដាហ៍ទី៣៦មក៕