- 2020-07-28 01:51:44
- ប្រដាល់
លី រិទ្ធី៖ ទោះចាញ់រៀមច្បងៗក៏ដោយប៉ុន្តែមានកិត្តិយស និងបានបទពិសោធច្រើន
- 2020-07-28 01:51:44
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
លី រិទ្ធី៖ ទោះចាញ់រៀមច្បងៗក៏ដោយប៉ុន្តែមានកិត្តិយស និងបានបទពិសោធច្រើន
ចន្លោះមិនឃើញ
អ្នកលេងគុនខ្មែរមកពីខេត្តសៀមរាប លី រិទ្ធី ថាប៉ុន្មានប្រកួតកន្លងទៅនេះបើទោះចាញ់រៀមច្បងៗក៏ដោយ ប៉ុន្តែខ្លួនគិតថាជាកិត្តិយសដែលបានប៉ះជាមួយ និងទទួលបានបទពិសោធច្រើនពង្រឹងសមត្ថភាពឲ្យរីកចម្រើនបន្ថែម។
កីឡាករ លី រិទ្ធី បានឲ្យដឹងថា សម្រាប់ការប្រកួតជាមួយរៀមច្បង ឡុង សុភី ទោះចាញ់ក៏ដោយមិនថ្វីនោះទេ កីឡាមានចាញ់មានឈ្នះហើយអ្វីដែលគួរឲ្យសរសើរនោះគឺពិតជាជើងចាស់មានបទពិសោធច្រើនមែន។
សិស្សគុនមកពីក្លឹប Mr Ly ខាងលើនេះលើកឡើងទៀតថា បើទោះជាចាញ់សិស្សច្បង ឡុង សុភី ឡៅ ចន្រ្ទា ស្មើកីឡាករជើងចាស់មួយចំនួនទៀតក្ដី ប៉ុន្តែខ្លួនសប្បាយចិត្ត និងបានគិតថាមានកិត្តិយសព្រោះខ្លួនជាកីឡាករជំនាន់ក្រោយបានប៉ះជាមួយអ្នកខ្លាំងលំដាប់ប្រទេស។ ទាក់ទិនទៅហ្នឹងការប្រកួតជាមួយជើងចាស់កន្លងទៅនេះ រិទ្ធី ទទួលស្គាល់ថាខ្លួនបានបទពិសោធច្រើនដូចជាគេច ចេះទប់ និងមានស៊ុហ្វជាងមុន។
រំលឹកដែរថា កីឡាករ លី រិទ្ធី ជាអ្នកប្រដាល់មកពីក្លឹប Mr Ly គុនខ្មែរ ឯខេត្តសៀមរាប។ កីឡាកររូបនេះហាក់ឡើងកូដគួរសមមួយរយៈពេលនេះដោយបានប្រកួតឈ្នះ និងស្មើកីឡាករចាស់ៗមួយចំនួន។ ប្រកួតចុងក្រោយរបស់គេនៅបាយ័ន កាលពីថ្ងៃអាទិត្យចាញ់ពិន្ទុ ឡុង សុភី៕