• 2020-07-27 09:08:34
  • កីឡា​ផ្សេង​ៗ

សហព័ន្ធ​ប៉េតង់៖​ បច្ចុប្បន្ន​កំពុង​ព្យាយាម​បំផុត​បង្កើន​ធនធាន​ ឬ​គ្រាប់​ពេជ្រ​ដូច​អ្នក​ស្រី​ កែ​ ឡេង​

  • 2020-07-27 09:08:34
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រធាន​សហព័ន្ធ​កីឡា​ប៉េតង់​កម្ពុជា​ ថា​បច្ចុប្បន្ន​នេះ​សហព័ន្ធ​ផ្ទាល់​កំពុង​ធ្វើ​កិច្ចការ​ ឬ​សំលៀង​គ្រាប់​ពេជ្រ​ជំនាន់​ក្រោយ​នេះ​ឲ្យ​មាន​សមត្ថភាព​ដូច​អ្នក​ស្រី​ កែ​ ឡេង​ ឬ​ឲ្យ​ខ្លាំង​លើ​ឆាក​អន្តរជាតិ​ដើម្បី​តំណាង​កម្ពុជា​បន្ត​ទៀត។​

រូបភាពលើផេកសហព័ន្ធប៉េតង់

ឯកឧត្ដម​ ស​ សុខា​ ប្រធាន​សហព័ន្ធ​កីឡា​ខាង​លើ​នេះ​បាន​ឲ្យ​ដឹង​ថា​ បើ​និយាយ​ពី​ផែនការ​ក្នុង​ការ​អភិវឌ្ឍន៍​ធនធាន​ ឬ​បណ្ដុះ​បណ្ដាល​ឲ្យ​មាន​អ្នក​ស្រី​ កែ​ ឡេង​ ទី២​ ឬទី៣​ នោះ​សហព័ន្ធ​ផ្ទាល់​គឺ​កំពុង​ធ្វើ​ឡើង​រាល់​ថ្ងៃ។​ ប៉ុន្តែ​ជោគជ័យ​ដល់​កម្រិត​ណា​នោះ​គឺ​នៅ​មិន​ទាន់​ដឹង​នោះ​ទេ​ ដូច​ដឹង​ស្រាប់​ហើយ​ កីឡាករ​ កីឡា​ការិនី​ ដែល​កំពុង​ហ្វឹកហាត់​នៅ​ពេលនេះគឺ​ក្មេង​ៗដូច្នេះត្រូវ​ការ​ពេលវេលា​ច្រើន​ទៀត។​

រូបភាពលើផេកសហព័ន្ធប៉េតង់
ទិដ្ឋភាពអបអរអ្នកស្រី កែ ឡេង

ប្រធាន​សហព័ន្ធ​ខាង​លើ​នេះ​លើក​ឡើង​ទៀត​ថា​ តាម​របាយការណ៍​ និង​ការ​ហ្វឹកហាត់​ជាក់​ស្ដែង​គឺ​តឹងរ៉ឹង​ និង​ម៉ត់ចត់​ល្អ​ណាស់​ ពេល​វេលា​ហ្វឹកហាត់​ក៏​យូរ​ជាង​មុន មានការ​​ប្រឡង​វាស់​ស្ទង​សមត្ថភាព​គឺ​មាន​ប្រចាំ​ថ្ងៃ​ ប្រចាំ​សប្ដាហ៍​ ប្រចាំ​ខែ​ផង​ដែរ។​ រំលឹក​ដែរ​ថា​ សហព័ន្ធ​កីឡា​ប៉េតង់​កម្ពុជា​បច្ចុប្បន្ន​នេះ​គឺ​ដឹកនាំ​ដោយ​ឯកឧត្ដម​ ស​ សុខា​ ប្រធាន​ និង​អគ្គលេខាធិការ​ដោយ​ឯកឧត្ដម​ សុខ​ សប្បាយណា៕​

អត្ថបទ៖ នួន ស៊ីណា​

មតិយោបល់