• 2020-07-24 13:48:12
  • បាល់ទាត់

Salah៖ Liverpool នៅ​តែ​អាច​ឈ្នះ​ពាន​ធំៗ​ទៀត​ នៅ​រដូវ​កាល​ក្រោយ​

  • 2020-07-24 13:48:12
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​ប្រយុទ្ធ​ក្លឹប​ Liverpool កីឡាករ​ Mohamed Salah បាន​និយាយ​កាល​ពី​ពេល​ថ្មីៗ​នេះ​ថា​ ក្លឹប​គេ​នៅ​តែ​អាច​ឈ្នះ​ពាន​ធំៗ​នៅ​រដូវ​កាល​ក្រោយ​ទៀត​ ប្រសិន​បើ​ពួក​គេ​នៅ​តែ​ខិត​ខំ​ចង់​បាន​។

Salah បាន​និយាយ​ថា​៖" ធម្មតា​ទេ​អា​រឿង​ចង់​បាន​ឈ្នះ​ពាន​ UEFA Champions League ពាន​ Premier League អី​ហ្នឹង​តែ​ពេល​ដែល​យើង​ធ្វើ​វា​បាន​ជោគ​ជ័យ​ នោះ​យើង​នឹង​លែង​សូវ​ចង់​បាន​វា​ទៀត​ហើយ​។ "

ខ្សែ​ប្រយុទ្ធ​រូប​នេះ​បន្ត​ថា​៖" អញ្ចឹង​ហើយ​ពេល​នេះ​ ខ្ញុំ​ចង់​និយាយ​ផ្លាស់​ប្ដូរ​ចិត្ត​គំនិត​របស់​យើង​ហ្នឹង​ ឲ្យ​នៅ​តែ​ខិត​ខំ​ចង់​ឈ្នះ​ពាន​នៅ​រដូវ​កាល​ក្រោយៗ​ទៀត​។ ខ្ញុំ​គិត​ថា​ បើ​ពួក​យើង​នៅ​តែ​ខិត​ខំ​ចង់​បាន​ទៀត​ ខ្ញុំ​គិត​ថា​ពួក​យើង​នៅ​តែ​អាច​ធ្វើ​បាន​អញ្ចឹង​នៅ​រដូវ​កាល​ក្រោយ​។ "

នៅ​ក្នុង​រដូវ​កាល​នេះ​ Liverpool បាន​ប្រកួត​ឈ្នះ​ពាន​ Premier League បន្ទាប់​ពី​ខក​ខាន​មិន​ទទួល​បាន​ជាង​ ៣០​ឆ្នាំ​៕

ប្រភព៖ Goal ប្រែ​សម្រួល៖ ហ៊ីម រស្មី

មតិយោបល់