• 2020-07-23 12:30:12
  • បាល់ទាត់

Modricថា​ Real នៅ​តែ​បន្ត​ឈ្នះ​ពាន​ទៀត​ ដោយ​មិន​ចាំ​បាច់​មាន​ Ronaldo

  • 2020-07-23 12:30:12
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​បម្រើ​ក្លឹប​ Real Madrid កីឡាករ​ Luka Modric បាន​និយាយ​កាល​ពី​ពេល​ថ្មីៗ​នេះ​ថា​ ក្លឹប​គេនៅ​តែ​បន្ត​ឈ្នះ​ពាន​ជា​ច្រើន​ទៀត​អញ្ចឹង​ ដោយ​មិន​ចាំ​មាន​ Cristiano Ronaldo។

Modric បាន​និយាយ​ថា​៖" រឿង​ដែល​ថា​ Ronaldo នៅ​តែ​សំខាន់​ចំពោះ​ Real លែង​មាន​ន័យ​អ្វី​ទៀត​ហើយ​។ ​ខ្ញុំ​អាច​និយាយ​បាន​ថា​ ពួក​យើង​លែង​ភ័យ​ព្រួយ​ដោយ​សារ​តែ​ គេ​មិន​នៅ​ជា​មួយ​យើង​ទៀត​ហើយ​។ "

ខ្សែ​បម្រើ​រូប​នេះ​បាន​បន្ត​ថា​៖" ខ្ញុំ​ជឿ​ជាក់​ថា​ យើង​នឹង​បន្តឈ្នះ​ពាន​ជា​ច្រើន​ទៀត​ ដោយ​មិន​ចាំបាច់​មាន​រូប​គេ​។ "

គួរ​បញ្ជាក់​ផង​ដែរ​ថា​ ក្លឹប​ Real Madrid ទើប​តែ​ឈ្នះ​ពាន​ La Liga កាល​ពី​ពេល​ថ្មីៗ​នេះ​ បន្ទាប់​ពី​ខក​ខាន​មិន​ទទួល​បាន​ ២​រដូវ​កាល​កន្លង​ទៅ​នេះ​៕

ប្រភព៖ Marca ប្រែ​សម្រួល៖ ហ៊ីម រស្មី

មតិយោបល់
អត្ថបទថ្មី