- 2020-07-22 12:34:06
- បាល់ទាត់
Zlatan ហាក់មិនសូវច្បាស់ ជាមួយក្លឹប AC Milan ឡើយ
- 2020-07-22 12:34:06
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Zlatan ហាក់មិនសូវច្បាស់ ជាមួយក្លឹប AC Milan ឡើយ
ចន្លោះមិនឃើញ
ខ្សែប្រយុទ្ធ Zlatan Ibrahimovic បាននិយាយទៅកាន់ Sky Sports កាលពីពេលថ្មីៗនេះថា គេហាក់បីមិនសូវច្បាស់ពីអនាគតនៅ AC Milan នៅឡើយ ខណៈពេលដែរកុងត្រាជិតត្រូវបញ្ចប់ទៅហើយ។
Zlatan បាននិយាយថា៖" ខ្ញុំនៅសល់ ៣ប្រកួតនៅក្នុង ១០ថ្ងៃខាងមុខនេះទៀត ខាងក្លឹបនៅមិនទាន់និយាយអីជាមួយខ្ញុំទេ អញ្ចឹងហើយខ្ញុំអត់មានអីត្រូវរំពឹងពីពួកគេទៀតទេ។ "
ខ្សែប្រយុទ្ធរូបនេះបានបន្តថា៖" វាមានរឿងខ្លះ ដែលយើងមិនអាចគ្រប់គ្រងបាន ប៉ុន្តែរឿងលើកនេះវាដូចប្លែកសម្រាប់ខ្ញុំ តែយ៉ាងណាខ្ញុំខំអស់លទ្ធភាពហើយ ខ្ញុំលេងដោយមានភាពជឿជាក់ខ្ពស់ណាស់ អញ្ចឹងហើយខ្ញុំជឿលើអ្វីដែលខ្ញុំខិតខំធ្វើ។ "
គួរបញ្ជាក់ផងដែរថា Zlatan បានមកលេងឲ្យក្លឹប AC Milan កាលពីដើមឆ្នាំ២០២០មក និងបញ្ចប់កុងត្រាទៅវិញនៅថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២០ខាងមុខនេះ៕