• 2020-07-22 11:47:22
  • បាល់ទាត់

Donnarumma អាយុ​ទើប​តែ ២១ឆ្នាំ​សោះ បង្ហាញ​ខ្លួន​ឲ្យ AC Milan បាន​២០០​ប្រកួត​បាត់

  • 2020-07-22 11:47:22
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​ចាំ​ទី​អ៊ីតាលី​វ័យ​ក្មេង​កីឡាករ Gianluigi Donnarumma បាន​បង្ហាញ​ខ្លួន​ឲ្យ​ក្លឹប AC Milan បាន​ ២០០ប្រកួត​ ក្រោយ​ពី​ចូល​លេង​ក្នុង​ប្រកួត​ទល់​នឹង Sassuolo កាល​ពី​យប់​ថ្ងៃ​អង្គារ។

តាម​រយៈ​ការ​បង្ហាញ​ខ្លួន ២០០ប្រកួត​នេះ​ដែរ កីឡាករ​រូប​នេះ​បាន​វ៉ា​ដាច់​កំណត់ត្រា​របស់​អ្នក​ចាំ​ទី​អ៊ីតាលី​ចាស់​វស្សា​កីឡាករ Gianluigi Buffon ដោយ​កាល​ពី​អាយុ​ ២១ឆ្នាំ Buffon បង្ហាញ​ខ្លួន​បាន ១៣៤​ប្រកួត​ក្នុង​ក្លឹប​អាជីព។

ចំពោះ​ទម្រង់​លេង​វិញ Donnarumma ត្រូវ​បាន​មជ្ឈដ្ឋាន​បាល់ទាត់​ទូទៅ​យល់​ថា មាន​ទម្រង់​លេង​ល្អ ដោយ​គេ​រក​បាន Clean Sheet យ៉ាង​តិច ១០​ដង​ក្នុង​មួយ​រដូវ​កាល នៅ​រយៈ​ពេល​ ៥ឆ្នាំ​ចុង​ក្រោយ​ ខណៈ​សារព័ត៌មាន 90min ចុះ​ផ្សាយ​ថា កីឡាករ​រូប​នេះ​សង្គ្រោះ​គ្រាប់​បាល់​បាន​ច្រើន​ជាង​ អ្នក​ចាំ​ទី Atletico Madrid កីឡាករ Jan Oblak និង​អ្នក​ចាំ​ទី​ Barcelona កីឡាករ Marc Andre Ter Stegen ទៀត​ផង​។

គួរ​រម្លឹក​ផង​ដែរ​ថា​Donnarumma បាន​បង្ហាញ​ខ្លួន​ដំបូង​ក្នុង​អាយុ ១៦ឆ្នាំ​នា​ឆ្នាំ២០១៥។ កីឡាករ​រូប​នេះ​ត្រូវ​បាន​ដំឡើង​មក​អ្នក​ចាំ​ទី​ដៃ​ទី១ របស់​ AC Milan នៅ​ឆ្នាំ​២០១៧ ហើយ​ក៏​ពេល​នេះ​គេ​ក៏​ជា​អ្នក​ចាំ​ទី​ដៃ​ទី១ ក្រុម​ជម្រើស​អ៊ីតាលី​ផង​ដែរ៕

ប្រភព៖ 90min ប្រែ​សម្រួល៖ ហ៊ីម រស្មី

មតិយោបល់