- 2020-07-21 11:15:08
- បាល់ទាត់
Guardiola៖ នៅក្រៅទីលាន ខ្ញុំគ្មានការគោរពចំពោះ Arsenal បន្តិចសោះ
- 2020-07-21 11:15:08
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Guardiola៖ នៅក្រៅទីលាន ខ្ញុំគ្មានការគោរពចំពោះ Arsenal បន្តិចសោះ
ចន្លោះមិនឃើញ
លោក Pep Guardiola អ្នកចាត់ការក្លឹប Manchester City បាននិយាយក្នុងសន្និសីទកាសែតកាលពីពេលថ្មីៗនេះថា លោកគោរព Arsenal នៅក្នុងទីលាន តែនៅក្រៅវិញ លោកមិនគោរពក្លឹបនេះឡើយ។
លោកបាននិយាយថា៖ " យើងសោកស្ដាយណាស់ ដែលលេងមិនសូវល្អនៅតង់ទី១។ តែពេលលេងចប់ហើយ ទោះយើងចាញ់ក៏ដោយ ក៏យើងចាប់ដៃគូប្រកួតរបស់យើង។ ខ្ញុំតែងតែគោរព និងឲ្យតម្លៃគូប្រកួតរបស់ខ្ញុំ " ។
លោកបានបន្តថា៖ " ចំពោះ Arsenal វិញ ខ្ញុំគោរពពួកគេនៅលើទីលាន។ ខ្ញុំគោរពចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ពួកគេ។ អបអរសាទរ ដល់ពួកគេចុះ តែនៅក្រៅទីលានវិញ ខ្ញុំមិនគោរពសូម្បីតែបន្តិចឡើយ " ។
លោកមិនបានបញ្ជាក់ពីហេតុផលឲ្យច្បាស់លាស់ទេ ប៉ុន្តែគេសង្ស័យថា មូលហេតុដែលលោក Pep និយាយដូច្នេះគឺដោយសារតែ Arsenal ស្ថិតក្នុងចំណោមក្លឹប ដែលដាក់ពាក្យបណ្ដឹងទៅកាន់តុលាការមជ្ឈត្តកម្មកីឡាពីបទស្មើច្បាប់ Fair Play ហិរញ្ញវត្ថុ ដើម្បីដក Manchester City ចេញពី UEFA Champions League៕