• 2020-07-20 12:41:05
  • ព័ត៌មាន

Ramos ខ្សែ​ការពារ​ទេ តែ​ស៊ុត​បាន​​ច្រើន​ជាង​គេ​នៅ​ Real បន្ទាប់​ពី Benzema នៅ​ឆ្នាំ​នេះ

  • 2020-07-20 12:41:05
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​ការពារ​អេស្ប៉ាញ Sergio Ramos រក​គ្រាប់​បាល់​ច្រើន​ជាង​គេ​លំដាប់​ទី២ ក្នុង​ក្លឹប Real Madrid បន្ទាប់​ពី​ខ្សែ​ប្រយុទ្ធ​បារាំង​ Karim Benzema ក្នុង​រដូវ​កាល​២០១៩/២០។

លេង​បាន​ជិត​ ៤ពាន់​នាទី​ក្នុង​រដូវ​កាល​នេះ Ramos រក​គ្រាប់​បាល់​បាន​ចំនួន ១៣គ្រាប់ ខណៈ​ Benzema វិញ​​លេង​ក្នុង​នាទី​ប្រហាក់ប្រហែល​គ្នា រក​បាន ២៦គ្រាប់។

ចំណោម ១៣គ្រាប់​នេះ Ramos ច្រើន​រក​បាន​ក្នុង​កម្មវិធី​ La Liga ខណៈ​នៅ UEFA Champions League គេ​រក​បាន​តែ ២គ្រាប់​ប៉ុណ្ណោះ។

សូម​បញ្ជាក់​ផង​ដែរ​ថា Ramos ជា​ខ្សែ​ការពារ​ដែល​គ្រាប់​បាល់​ច្រើន​ជាង​គេ​នៅ​លីគ​កំពូលៗ​អឺរ៉ុប​​ក្នុង​រដូវ​កាល​២០១៩/២០​នេះ​ផង​ដែរ​។

ប្រភព៖ transfermarkt ប្រែ​សម្រួល៖ ហ៊ីម រស្មី

មតិយោបល់