• 2020-07-20 11:32:05
  • ព័ត៌មាន

Messi បាន​ស្បែកជើង​មាស​នៅ​អេស្ប៉ាញ​ជា​លើក​ទី៧ ទោះ​ Real លើក​ពាន La Liga

  • 2020-07-20 11:32:05
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​ប្រយុទ្ធ​អាហ្សង់ទីន​កីឡាករ Lionel Messi ទទួល​បាន​ពាន​ស្បែកជើង​មាស​ប្រចាំ​លីគ​កំពូល​អេស្ប៉ាញ ក្រោយ​ពី​រក​គ្រាប់​បាល់​ច្រើន​ជាង​គេ​ក្នុង​លីគ។

កីឡាករ​នៃ​ក្លឹប​អ្នក​មាន​បុណ្យ Barcelona រូប​នេះ​ស៊ុត​បាន ២៥គ្រាប់ លើស​ខ្សែ​ប្រយុទ្ធ​បារាំង​ប្រចាំ​ក្លឹប Real Madrid កីឡាករ Karim Benzema ចំនួន ៤គ្រាប់។

នេះ​ជា​ស្បែក​ជើង​មាស​លើក​ទី៧ របស់​ Messi ហើយ​ ខណៈ​កីឡាករ​រូប​នេះ​បាន​ស្បែកជើង​មាស​ចំនួន ៤ឆ្នាំ​ជាប់ៗ​គ្នា។

យ៉ាងណាមិញ​ក្នុង​រដូវ​កាល​នេះ​ដែរ​ជា​លើក​ដំបូង​ក្នុង​រយៈពេល ១២ឆ្នាំ​ ដែល​ម្ចាស់​ស្បែកជើង​មាស​ក្នុង La Liga រក​បាន​តិច​ជាង ៣០គ្រាប់៕

ប្រភព៖ BBC ប្រែ​សម្រួល៖ ហ៊ីម រស្មី

មតិយោបល់