• 2020-07-20 04:27:58
  • ប្រដាល់

Baby Shark កំពុង​រៀបយុទ្ធសាស្រ្ដ ធ្វើ​យ៉ាងណា​ដណ្ដើមខ្សែក្រវាត់ពី Iron Man ឲ្យបាន!

  • 2020-07-20 04:27:58
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Petchdam Petchyindee Academy អតីត​ម្ចាស់ខ្សែក្រវាត់ Kickboxing ទម្ងន់ Flyweight នៅ ONE កំពុង​រៀបចំ​យុទ្ធសាស្រ្ដ​ដើម្បី​ដណ្ដើមយកខ្សែក្រវាត់ Muay Thai ទម្ងន់ Flyweight ពី​ Rodtang Jitmuangnon ឲ្យខាង​តែ​បាន នៅថ្ងៃទី៣១ ខែកក្កដា​ខាងមុខនេះ ក្នុង​ព្រឹត្តិការណ៍ ONE: NO SURRENDER។

Petchdam

អ្នកប្រដាល់​រហស្សនាម The Baby Shark រូបនេះ បាន​និយាយថា៖ "ខ្ញុំគិតថា Rodtang គឺជា​ superstar មួយរួប ហើយខ្ញុំរីករាយណាស់ដែលមានឱកាស​ប្រកួត​ជាមួយ superstar បែបនេះ។ យើងធ្លាប់ប៉ះគ្នា ២ដងរួចមកហើយ ដូច្នេះ​ខ្ញុំដឹងពីគាត់ច្បាស់។ គាត់ល្អ ហើយ​គ្មានចំណុច​ខ្សោយ​នោះទេ ជាពិសេស​គឺកណ្ដាប់ដៃដ៏ធ្ងន់។ ការប្រកួតនេះ នឹងប្រើហ្កង់តូច ដូច្នេះ​ខ្ញុំត្រូវប្រយ័ត្ន​ឲ្យមែនទែន។ ប្រកួត​លើកមុន ខ្ញុំត្រូវ​ពេញ​មួយដៃរបស់ Rodtang ទោះអាជ្ញាកណ្ដាល​មិន​រាប់ តែ១ដៃនោះធ្វើ​ឲ្យខ្ញុំ​ដើរ​លែងត្រង់ និង​ត្រូវ​ចាញ់គាត់ដោយពិន្ទុ"។

យ៉ាងណាក្ដី Petchdam ដែលមានអាយុ ២២ឆ្នាំ​ ដូច Rodtang ដែរនោះ បានបញ្ជាក់ថាខ្លួន បានរៀបចំយុទ្ធសាស្រ្ដ​រួចអស់ហើយ សម្រាប់ការប្រកួតនេះ។

"គ្រូ Boonberkfah បានបង្ហាត់ខ្ញុំពីរបៀប​ការពារ​ខ្លួន និង​ការ​ទាត់ ដូច្នេះខ្ញុំអាច​ទប់​ស្កាត់​កណ្ដាប់​ដៃរបស់ Rodtang បាន ។ ចំណែកគ្រូ Chatchai Sasakun បាន​បង្ហាត់ខ្ញុំ​ពីក្បាច់​ប្រដាល់​ (ដៃ) បន្ថែមដល់ខ្ញុំផងដែរ។ ខ្ញុំមានទំនុកចិត្ត​ថា​ខ្ញុំនឹងឈ្នះ​ការប្រកួត​នេះ ប៉ុន្តែ​មិន​មែនឈ្នះដោយដើរទៅមុខ ថយក្រោយ ដូចអ្វីដែល Rodtang ចង់បាននោះទេ។ ប្រាកដណាស់ ខ្ញុំ​មិន​ចូលក្នុងស៊ង​របស់​គេនោះទេ"។

Rodtang

គួរបញ្ជាក់ថា កីឡាករទាំង២ គឺជា​គូឯក​ប្រចាំ​ព្រឹត្តិការណ៍ ONE: NO SURRENDER នៅបាងកក ថ្ងៃ៣១ ខែកក្កដា។ ក្រៅពីគូឯកនេះ នៅមាន ៥គូផ្សេងទៀត ដូចខាងក្រោម៖

អត្ថបទ៖ ឈិន មិថុនា

មតិយោបល់