• 2020-07-18 03:51:28
  • ប្រដាល់

Rodtang ថាបារម្ភ​តែ១ចំណុច​គត់ ពេលប៉ះ Petchdam នៅសង្វៀន ONE ចុងខែនេះ

  • 2020-07-18 03:51:28
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Rodtang Jitmuangnon នឹងប្រកួត​ការពារ​ខ្សែក្រវាត់ Muay Thai ប្រភេទទម្ងន់ Flyweight (៦១,២គីឡូក្រាម) របស់ខ្លួន ទល់នឹង​គូប្រកួត​ចាស់ Petchdam Petchyindee Academy នាថ្ងៃទី៣១ ខែកក្កដា​ខាងមុខនេះ ក្នុង​កម្មវិធី ONE: NO SURRENDER នៅ​រាជធានីបាងកក ប្រទេសថៃ។

Rodtang ពេលឈ្នះគូប្រកួត​ នាពេលកន្លងមក

តាមពិតទៅ​កីឡាករ​រួមជាតិ​ទាំង២នាក់នេះ មិនធ្លាប់ជួបគ្នានៅ​សង្វៀន ONE នោះទេ ដោយសារកន្លងមក Rodtang ប្រកួត​វិញ្ញាសា Muay Thai ខណៈ Petchdam ប្រកួត​ Kickboxing។ តែបើគិត​ពីមុនចូល ONE អ្នកប្រដាល់វ័យ ២២ឆ្នាំដូចគ្នានេះ ធ្លាប់ប៉ះ​គ្នា ២ដង​ម​កហើយ ដោយឈ្នះ​ម្ដងម្នាក់។ ជួបគ្នាលើកទី១ កាលពីឆ្នាំ២០១៧ Petchdam ឈ្នះពិន្ទុ នៅ​សង្វៀន Rajadamnern។ ជួបលើកទី២ ឆ្នាំ២០១៨ លើសង្វៀន​ដដែល Rodtang ជាអ្នកឈ្នះ​ពិន្ទុ​វិញម្ដង។

Rodtang (ឆ្វេង) នាប្រកួតកន្លងមក

នៅមុនជួបគ្នាលើកទី៣ Rodtang ក្នុងនាមជា​ម្ចាស់​ខ្សែក្រវាត់ បាននិយាយថា៖

"Petchdam បានចាញ់ដោយសន្លប់ក្នុងប្រកួតចុងក្រោយ ពេលប្រកួត​ការពារ​ខ្សែក្រវាត់ Kickboxing របស់ខ្លួន​ ដូច្នេះប្រកួតនេះ គាត់នឹងព្យាយាម​សាងទំនុកចិត្ត និងស្ដារមុខមាត់ឡើងវិញ។ ខ្ញុំ​មិន​មានអ្វីត្រូវបារម្ភ​នោះទេ ហើយខ្ញុំគិតថា​ការប្រកួតនេះ នឹងជក់ចិត្តខ្លាំង។ ប្រសិនបើនិយាយពីចំណុច​១ ដែលខ្ញុំបារម្ភ គឺ​ខ្ញុំបារម្ភ​ថាគាត់នឹង​វាយ​ថយ ដោយមិន​នៅ​តទល់កៀកគ្នានឹងខ្ញុំ។ គាត់ប្រហែលជាអាចថយ រួច​ចាំត្រង និង​ទាត់​សង​មកវិញ។ តែខ្ញុំចង់ឲ្យការប្រកួតនេះ ក្លាយជាការប្រកួតដ៏ល្អមើលបំផុត​ប្រចាំព្រឹត្តិការណ៍ទាំងមូល ដូច្នេះ​បើគាត់ថយ ដើម្បីវាយសន្សំពិន្ទុ ខ្ញុំ​នឹងរកយុទ្ធសាស្រ្ដផ្សេងទៀត ដើម្បី​​បញ្ចប់គាត់"។

Petchdam (ស្ដាំ) នាប្រកួតកន្លងមក

សូមបញ្ជាក់ថា ក្រៅពីគូឯកនេះ នៅមាន ៥គូខ្លាំងៗទៀត ក្នុង​ព្រឹត្តិការណ៍ ONE: NO SURRENDER។ គូប្រកួតទាំងអស់ មានដូចខាងក្រោម៖

គូប្រកួតទាំង ៦ ក្នុងកម្មវិធី ONE: NO SURRENDER

រូបភាព៖ ONE Champinoship

មតិយោបល់