• 2020-07-17 02:26:15
  • បាល់ទាត់

ប្រធាន​ក្លឹប Real Madrid ​ចង់​ឱ្យ Benzema ​ឈ្នះ Ballon d'Or ​ឆ្នាំ​នេះ​

  • 2020-07-17 02:26:15
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​​ក្រុម Real Madrid ​បាន​ក្លាយ​ជា​ជើង​ឯក​លីគ La Liga ​ហើយ​កាល​ពី​យប់មិញ​នេះ បន្ទាប់​ពី​ពួកគេ​យក​ឈ្នះ​លើ​ក្រុម Villarreal ​បាន​ក្នុង​លទ្ធផល ២-១ ​ក្នុង​ការ​ប្រកួត​សប្ដាហ៍​ទី ៣៧។

​ជ័យជម្នះ​២​គ្រាប់​នៅ​យប់មិញ​នេះ រក​បាន​ដោយ Benzema ​ទាំង​២​គ្រាប់​តែ​ម្ដង ដែល​ធ្វើ​ឱ្យ​រូបគេ​រក​បាន​២១​គ្រាប់​ហើយ​នៅ​រដូវ​កាល​នេះ ​ចាញ់​អ្នក​រក​បាន​ច្រើន​ជាង​គេ Messi ​តែ​២​គ្រាប់​ប៉ុណ្ណោះ។ ​ឱកាស​សម្រាប់​ខ្សែ​ប្រយុទ្ធ​បារាំង ​ក្នុង​ការ​ក្លាយ​ជា Top Scorer ​នៅ​តែ​មាន ​ព្រោះ​ការ​ប្រកួត​នៅ​សល់​១​ប្រកួត​ទៀត​ចុង​ក្រោយ​ទៀត​ដែរ ទល់​ក្រុម Leganes ។

តែ​តាម​សមត្ថភាព​រដូវ​កាល​នេះ លោក ​Florentino Perez ​ប្រធាន​ក្លឹប Real Madrid ​មើល​ឃើញ​ថា​៖ “Benzema ​គួរ​តែ​បាន Ballon d'Or ​ឆ្នាំ​នេះ។ ខ្ញុំ​មិន​ដែល​ឃើញ​កីឡាករ​ណា​លេង​ល្អ​ពេញ​មួយ​ឆ្នាំ​ដូច​គាត់​ទេ”។ ​លោក Zidane ​អ្នក​ចាត់ការ​ក្រុម Real Madrid ​ក៏​បាន​មើល​ឃើញ​ថា​ខ្សែ​ប្រយុទ្ធ​បារាំង​ម្នាក់​នេះ ​លេង​ល្អ​ខ្លាំង​នៅ​រដូវ​កាល​នេះ​ទេ ​ដោយ​រូបគេ​ជា​ខ្សែ​ប្រយុទ្ធ​តែ​ម្នាក់​គត់​ដែល​លោក​ជឿ​ទុក​ចិត្ត​ដាក់​ឱ្យ​លេង​គ្រប់​ប្រកួត៕

ប្រភព៖ Dailymail អត្ថបទ៖ ប្រុស យុទ្ធ

មតិយោបល់