- 2020-07-16 02:53:22
- បាល់ទាត់
Kane រកបានគ្រាប់ទី២០០របស់ខ្លួនសម្រាប់ក្លឹបអាជីព
- 2020-07-16 02:53:22
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Kane រកបានគ្រាប់ទី២០០របស់ខ្លួនសម្រាប់ក្លឹបអាជីព
ចន្លោះមិនឃើញ
លោក Jose Mourinho បានកោតសរសើរខ្លាំងចំពោះ Harry Kane បន្ទាប់ពីគេអាចរកបានគ្រាប់ទី២០០សម្រាប់ក្លឹបអាជីពកាលពីយប់មិញ ពេលជួយ Spurs ឈ្នះ Newcastle ៣-១។
កីឡាករវ័យ២៦ឆ្នាំរកបាន២គ្រាប់តែម្នាក់ឯង ដែលជាគ្រាប់ទី២០១សម្រាប់ក្លឹបអាជីពក្នុងការលេង៣០៥ប្រកួត។ តាំងពីចូលជាអាជីព Kane បានលេងឲ្យ៤ក្លឹបមានដូចជា Leicester City, Leyton Orient, Millwall និង Spurs។
Spurs គឺជាក្លឹបដែល Kane រកបានគ្រាប់បាល់ច្រើនជាងគេ១៨៥គ្រាប់។ ក្រោយបញ្ចប់ការប្រកួតយប់មិញលោក Jose បាននិយាយអំពី Kane ថា គេកីឡាករដែលដឹងខ្លួនឯងសំខាន់ប៉ុណ្ណា។ បន្ទាប់ពីព្យាបាលរបួសជា គេបានចូលលេងគ្រប់នាទីនៃគ្រប់ការប្រកួត៕