• 2020-07-16 02:42:31
  • បាល់ទាត់

Setien ​៖​មិន​មែន​ជា​កំហុស​ខ្ញុំទាំង​អស់​ទេ ​បើ Barca ​បាត់​ពាន​ឆ្នាំ​នេះ​

  • 2020-07-16 02:42:31
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​លោក Setien ​ថា​ការ​របូត​ពាន​របស់​ក្រុម Barcelona ​គឺ​មិន​មែន​ជា​កំហុស​របស់​លោក​ទាំង​អស់​នោះ​ទេ ​ប៉ុន្តែ​អ្វី​ដែល​សំខាន់​នោះ​គឺ​ក្រុម Real Madrid ​ល្អ​ខ្លាំង​ពេក​នៅ​ពេល​ត្រលប់​មក​វិញ​ជា​ថ្មី​នេះ​។

​Quique Setien ​ត្រូវ​បាន​តែងតាំង​ជា​អ្នក​ចាត់​ការ​ក្រុម FC Barcelona ​នៅ​ខែ​មករា​ដើម​ឆ្នាំ​នេះ ​ជា​ពេល​ដែល​ក្រុម​អ្នក​មាន​បុណ្យ​ឈរ​នៅ​កំពូល​តារាង​នាំ​មុខ​ក្រុម Real Madrid ​។ តែ​បន្ទាប់​ពី​មេរោគ Covid-19 ​វាយ​លុក​ហើយ​លីគ​អេស្ប៉ាញ​បិទ ​និង​ទើប​បើក​វិញ​កន្លង​ទៅ​នេះ ​ក៏​ស្រាប់​តែ​ក្រុម Barcelona ​លេង​ស្មើ​ច្រើន​ប្រកួត ​ហើយ​ក្រុម Real Madrid ​វិញ​ឈ្នះ​ជាប់​រហូត​តែ​ម្ដង។ ធ្វើ​ឱ្យ​លទ្ធផល​ប្រែប្រួល ​ក្រុម​លោក Zidane ​ឈរ​កំពូល​តារាង ​ហើយ Barcelona ​នៅ​លេខ​២ ​ចាញ់​ដល់​ទៅ​៤​ពិន្ទុ​ឯ​ណោះ។

​ជាមួយ​ការ​ប្រឈម​នឹង​បាត់​ពាន La Liga ​នេះ​ដែរ ​លោក Setien ​បាន​និយាយ​ថា​វា​មិន​មែន​ជា​កំហុស​របស់​លោក​ទាំង​ស្រុង​នោះ​ទេ តែ​លោក​ក៏​ទទួល​ស្គាល់​ខ្លះ​ដែរ។ ​លោក​ជឿ​ថា​ប្រកួត​កន្លង​មក​ដែល​ស្មើ​នោះ វា​មិន​មែន​ជា​ប្រកួត​អាក្រក់​សម្រាប់​ក្រុម​អ្នក​មាន​បុណ្យ​នោះ​ទេ ​ប៉ុន្តែ Real Madrid ​ទេ​ដែល​ធ្វើ​បាន​ល្អ​ខ្លាំង​ពេក អាច​ឈ្នះ​បាន​គ្រប់​ប្រកួត​ទាំង​អស់៕

ប្រភព៖ Marca អត្ថបទ៖ ប្រុស យុទ្ធ

មតិយោបល់