• 2020-07-15 12:15:43
  • បាល់ទាត់

ក្លឹប PL ព្រមព្រៀង​ពី​កាលបរិច្ឆេទ​សម្រាប់​ទីផ្សារ​កីឡាករ​រដូវ​ក្ដៅ​ឆ្នាំ​នេះ

  • 2020-07-15 12:15:43
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្លឹប​នៅ​ក្របខ័ណ្ឌ​លីគ​កំពូល​អង់គ្លេស Premier League បាន​ព្រមព្រៀង​ពី​កាលបរិច្ឆេទ​ សម្រាប់​ទីផ្សារ​ដោះដូរ​កីឡាករ​រដូវ​ក្ដៅ​សម្រាប់​រដូវ​កាល២០២០/២១ ជា​ផ្លូវការ។

ក្នុង​ឆ្នាំ​នេះ​ដែរ ទីផ្សារ​ដោះដូរ​កីឡាករ​នៅ​ក្របខ័ណ្ឌ Premier League នឹង​បើក​រយៈពេល ១០សប្ដាហ៍ ដោយ​ចាប់​ពី​ថ្ងៃ​២៧ ខែ​កក្កដា និង​ថ្ងៃ​ទី៥ ខែ​តុលា ឆ្នាំ២០២០។

បន្ថែម​ពី​លើ​នេះ​ដែរ​ ចំពោះ​ការ​ដោះដូរ​កីឡាករ​ក្នុង​ស្រុក​វិញ​នឹង​ពន្យារ​ពី​ថ្ងៃ​ទី៥ ខែ​តុលា រហូត​ដល់​ថ្ងៃ​ទី១៦ ខែ​តុលា។ ក្នុង​ន័យ​នេះ​ ក្លឹប Premier League អាច​ទិញ​ចូល​កីឡាករ​ដែល​កំពុង​លេង​នៅ​ប្រទេស​អង់គ្លេស តែ​មិនមែន​កីឡាករ​មក​ពី​ Premier League ទេ។

យ៉ាងណាមិញ ទីផ្សារ​កីឡាករ​នេះ​នៅ​រង់ចាំ​ការ​សម្រេច​ពី FIFA បន្ត​ទៀត៕

ប្រភព៖ Premier League ប្រែសម្រួល​ដោយ៖ ហ៊ីម រស្មី

មតិយោបល់