• 2020-07-15 12:09:32
  • បាល់ទាត់

Rashford ទទួល​បាន​បណ្ឌិត​កិត្តិយស​ ក្រោយ​ទាមទារ​រឿង​មួយ​ពី​រដ្ឋាភិបាល​អង់គ្លេស

  • 2020-07-15 12:09:32
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​ប្រយុទ្ធ​ក្លឹប​ Manchester United កីឡាករ​ Marcus Rashford ត្រូវ​បាន​ សាកលវិទ្យាល័យ​ Manchester របស់​ប្រទេស​អង់គ្លេស​ ផ្ដល់​សញ្ញាប័ត្រ​បណ្ឌិត​កិត្តិយស​នៅ​ក្នុង​ថ្ងៃ​នេះ​។

Rashford ត្រូវ​បាន​សាកល​វិទ្យាល័យ​ខាង​លើ​នេះ​ មើល​ឃើញ​ពី​ស្នាដៃ​ ក្នុង​ការ​ទាម​ទារ​ ឲ្យ​រដ្ឋាភិបាល​អង់គ្លេស​ចេញ​ប័ណ្ណ​អាហារ​ទៅ​ឲ្យ​ក្មេង​សិស្ស​សាលា​ដោយ​ឥត​គិត​ថ្លៃ​ នៅ​វិស្សមកាល​រដូវ​ក្ដៅ​ខាង​នេះ​។

ការ​ទាម​ទារ​ដ៏​ជោគ​ជ័យ​នេះ​ បាន​ជួយ​ដល់​ក្មេង​ដែល​មាន​ជីវភាព​ខ្វះ​ខាត​ជាង​ ១.៣​លាន​នាក់​នៅ​ប្រទេស​អង់គ្លេស​ ឲ្យ​បាន​ទទួល​ទាន​អាហារ​នៅ​សាលា​ដោយ​ឥត​គិត​ថ្លៃ​។

គួរ​បញ្ជាក់​ផង​ដែរ​ថា​ Rashford បាន​ក្លាយ​មនុស្ស​ដំបូង​ ដែល​មាន​វ័យ​ក្មេង​ជាង​គេ​ ក្នុង​ការ​ទទួល​សញ្ញាប័ត្រ​កិត្តិយស​ពី​សាកលវិទ្យាល័យ​ Manchester នេះ​៕

ប្រភព៖ BBC ប្រែសម្រួល​ដោយ៖ ហ៊ីម រស្មី

មតិយោបល់