• 2020-07-15 09:26:26
  • ប្រដាល់

គ្រូ​ ឡុង​ ជិន​ បាន​បញ្ជាក់​ហើយ​សិស្ស​របស់​ខ្លួន​មិន​អាច​ខ្លាច​ញញើត​ ម៉ុត​ ខ្លឹម​ខ្មៅ​ នោះ​ទេ​

  • 2020-07-15 09:26:26
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

គ្រូ​បង្វឹក​ផ្ទាល់​របស់​កីឡាករ​ ឡុង​ ជិន​ ថា​កូន​សិស្ស​របស់​ខ្លួន​មិន​ខ្លាច​ញញើត​ និង​សិស្ស​ច្បង​ ម៉ុត​ ខ្លឹមខ្មៅ​ នោះ​ទេ​ទោះ​ជា​មាន​បទ​ពិសោធ​ច្រើន​ និង​ត្រូវ​ឡើង​ទម្ងន់​ទៅ​វ៉ៃ​ ៦៣,៥​ គីឡូក្រាម​សប្ដាហ៍​នេះ​ក្ដី។​

កីឡាករ ឡុង ជិន

លោក​ Ricky​ គ្រូ​បង្វឹក​របស់​ ឡុង​ ជិន​ បាន​ឲ្យ​ដឹង​ថា​ សម្រាប់​ជំនួប​ជា​មួយ​ ខ្លឹមខ្មៅ​ សប្ដាហ៍​នេះ​គឺ​លោក​បាន​សួរ​បញ្ជាក់​ហើយ​បញ្ជាក់​ទៀត​ជា​មួយ​សិស្ស​ថា​អាច​ទទួល​ការ​ប្រកួត​ ឬ​ប៉ះ​ជា​មួយ​កីឡាករ​ចាស់​វស្សា​ខាង​លើ​នេះ​បាន​អត់។​ ដោយ​មាន​ជំនឿ​ចិត្ត​ និង​ការ​ទុកចិត្ត​របស់​សិស្ស​ច្បាស់លាស់​បែប​នេះ​ទើប​លោក​ទទួល​ការ​ប្រកួត​ជា​មួយ​ ម៉ុត​ ខ្លឹមខ្មៅ​ នេះ​តែ​ម្ដង​ទៅ។​

ឡុង ជិន ប្រកួតកន្លងទៅ

បុរស​ស្រឡាញ់​គុន​ខ្មែរ​ខាង​លើ​នេះ​បន្ត​ប្រាប់​ទៀត​ថា​ ទាក់ទិន​ទៅ​ហ្នឹង​ការ​ហ្វឹកហាត់​វិញ​គឺ​ ឡុង​ ជិន​ ធ្វើ​បាន​ល្អ​មែនទែន​ ហ្វឹកហាត់​បាន​រយៈពេល​ជាង​១ខែ​ឯណោះ​សម្រាប់​ត្រៀម​ការ​ប្រកួត។​ បើ​ទោះ​ជា​ដៃគូ​របស់​ ឡុង​ ជិន​ ជា​កីឡាករ​ចាស់​វស្សា​មាន​បទ​ពិសោធ​ច្រើន​បែប​នេះ​ក្ដី​ ប៉ុន្តែ​លោក​យល់​ឃើញ​ថា​ប៉ះ​គ្នា​លើក​នេះ​ច្បាស់​ជា​ល្អ​មើល​ ហើយ​បើ​ឈ្នះ​ក៏​ឈ្នះ​មិន​ស្រួល​ដែរ។​

ការ​ប្រកួត​មិត្តភាព​ជាតិ​និង​ជាតិ​រវាង​ ឡុង​ ជិន​ និង​ ម៉ុត​ ខ្លឹមខ្មៅ​ នេះ​នឹង​ត្រូវ​ធ្វើ​ឡើង​នៅ​ថ្ងៃ​អាទិត្យ​ ទី១៩​ ខែ​កក្កដា​ ឆ្នាំ​២០២០​ ចាប់​ពី​ម៉ោង​ ១២​ថ្ងៃ​ត្រង់​តទៅ​លើ​សង្វៀន​ PNN ៕​

អត្ថបទ៖ នួន ស៊ីណា​

មតិយោបល់